លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមពិធីបើកការដ្ឋានសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ kV Lao Cai - Vinh Yen

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រសិនបើចង់បានកំណើនសេដ្ឋកិច្ច គឺមិនអាចខ្វះថាមពលបានឡើយ ជាពិសេសអត្រាកំណើនអគ្គិសនីត្រូវតែខ្ពស់ជាងកំណើនសេដ្ឋកិច្ចប្រហែល ១,៥ ដង ហើយយកចិត្តទុកដាក់ដល់ការកាត់បន្ថយ និងលុបបំបាត់នីតិវិធីរដ្ឋបាលដែលមិនចាំបាច់។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមពិធីបើកការដ្ឋានសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ kV Lao Cai - Vinh Yen - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅពិធីបើកការដ្ឋានសាងសង់និងចាប់ផ្តើមចលនាប្រឡងប្រណាំងសាងសង់គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ គីឡូវ៉ុល (kV)
Lao Cai - Vinh Yen។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៦ មិនា នៅខេត្ត Vinh Phuc នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់និងចាប់ផ្តើមចលនាប្រឡងប្រណាំងសាងសង់គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ គីឡូវ៉ុល (kV) Lao Cai - Vinh Yen។ ថ្លែងមតិក្នុងពិធីបើកការដ្ឋាន លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅឆ្នាំ២០២៥ សេដ្ឋកិច្ចវៀតណាមត្រូវរីកចម្រើនយ៉ាងខ្លាំងក្លា និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិសម្រាប់រយៈពេល៥ឆ្នាំ ដំណាក់កាល ២០២១-២០២៥។ រដ្ឋាភិបាលផ្តោតលើការដឹកនាំ និងប្រតិបត្តិការ សម្រេចបាននូវកំណើន GDP យ៉ាងហោចណាស់ ៨% នៅឆ្នាំ២០២៥ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំបន្ទាប់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រសិនបើចង់បានកំណើនសេដ្ឋកិច្ច គឺមិនអាចខ្វះថាមពលបានឡើយ ជាពិសេសអត្រាកំណើនអគ្គិសនីត្រូវតែខ្ពស់ជាងកំណើនសេដ្ឋកិច្ចប្រហែល ១,៥ ដង ហើយយកចិត្តទុកដាក់ដល់ការកាត់បន្ថយ និងលុបបំបាត់នីតិវិធីរដ្ឋបាលដែលមិនចាំបាច់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមត្រូវដាក់ពង្រាយគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV Lao Cai - Vinh Yen ឱ្យបានឆាប់រហ័សក្នុងរយៈពេល ៦ ខែ ហើយត្រូវតែសម្រេចឲ្យបានមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ជាមួយនឹងពាក្យស្លោក៖ ដំណើរការលឿនជាង; គុណភាពប្រសើរជាង; តម្លៃថោកជាង; សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ជាង; ធ្វើការងារសុខុមាលភាពសង្គមល្អជាង; ធានាអនាម័យបរិស្ថានប្រសើរជាង។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមពិធីបើកការដ្ឋានសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ kV Lao Cai - Vinh Yen - ảnh 2ទិដ្ឋភាពនៅពិធីនេះ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើដល់អាជ្ញាធរខេត្តដែលគម្រោងបានឆ្លងកាត់ ក្រុមហ៊ុនអគ្គិសនី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកៀរគរការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល អង្គការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់ខ្ពស់ សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍គម្រោងសំខាន់ៗដែលមានលក្ខណៈអន្តរខេត្ត និងអន្តរតំបន់ ដោយមានតួនាទី និងឥទ្ធិពលដ៏ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ