លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើតរបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក
(VOVWORLD) - នាយប់ថ្ងៃទី ១៩ មករា តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញនិងលោកជំទាវភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥ និងបានជូនពរបុណ្យតេតសហគមន៍សម្រាប់ជនវៀតណាមនៅសាធារណរដ្ឋឆែក។
ក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅបរទេស ក្នុងនោះមានសហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកនិយាយដោយឡែក និងនៅអឺរ៉ុបទាំងមូលនិយាយរួម ជានិច្ចកាលរួមដំណើរជាមួយប្រទេសជាតិ រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកម្មវិធី។ រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកថា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចជ្រើសរើសទីក្រុង Prague ជាទីកន្លែងសម្រាប់ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលលើកដំបូងនៅបរទេស; សម្តែងការទទួលស្គាល់ និងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក៕