លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅឃុំ Pa Tan ខេត្ត Lai Chau

(VOVWORLD) - លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យខេត្ត Lai Chau ផ្តោតសំខាន់លើការដឹកនាំ ជ្រួតជ្រាបឲ្យបានជ្រាលជ្រៅនូវគោលមាគ៌ា គោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងអនុវត្តន៍ឲ្យបានល្អនូវចលនាប្រឡងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” ស្របតាមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅឃុំ Pa Tan ខេត្ត Lai Chau - ảnh 1លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅឃុំ Pa Tan
ខេត្ត Lai Chau។ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌកម្មវិធី “និទាឃរដូវព្រំដែន-កក់ក្តៅទឹកចិត្តអ្នកភូមិ” នារសៀលថ្ងៃទី ៩ មករា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្សភាគ អាជ្ញាធរ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធឃុំ Pa Tan; ប្រគល់អំណោយជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៃឃុំ Pa Tan ស្រុក Sin Ho ខេត្ត Lai Chau ។

លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យខេត្ត Lai Chau ផ្តោតសំខាន់លើការដឹកនាំ ជ្រួតជ្រាបឲ្យបានជ្រាលជ្រៅនូវគោលមាគ៌ា គោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងអនុវត្តន៍ឲ្យបានល្អនូវចលនាប្រឡងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” ស្របតាមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

នៅឯកងវរសេនាតូចហ្វឹកហ្វឺន-ចល័តនៃកងទ័ពការពារព្រំដែនខេត្ត Lai Chau ដែលបោះទ័ពនៅឃុំ Pa Tan លោកប្រធានរដ្ឋបានអញ្ជើញទៅទស្សនាស្តង់ទំនិញ “០ ដុង” ចូលរួមវេចនំអន្សម; ចូលរួមក្នុងសកម្មភាពវប្បធម៌ និងកីឡារបស់បងប្អូនជនជាតិភាគតិច។

មុននោះ លោកប្រធានរដ្ឋ លឿង គឿង បានទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ Nguyen Van Hien នៅភូមិ Cau Pha ឃុំ Pa Tan; ចុះសួរសុខទុក្ខ និងជូនអំណោយដល់គិលានដ្ឋានឃុំ Pa Tan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ