វៀតណាមកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតាមស្តង់ដារអន្តរជាតិ តម្លាភាព និងប្រសិទ្ធភាព

(VOVWORLD) - នាថ្ងៃទី ២៤ មិនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh និងគណៈប្រតិភូវៀតណាមបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំធនាគារកណ្តាលអឺរ៉ុប (ECB) ដើម្បីពិភាក្សាអំពីទិសដៅកសាង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅវៀតណាម។

វៀតណាមកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតាមស្តង់ដារអន្តរជាតិ តម្លាភាព និងប្រសិទ្ធភាព - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh (ស្តាំ) និងប្រធាន ECB លោកស្រី Christine Lagarde (រូបថត៖ VOV-Paris)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានឲ្យដឹងថា វៀតណាមមានបំណងចង់រៀនពីបទពិសោធន៍របស់ ECB ក្នុងការគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាព; សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធាន EU មកកាន់វៀតណាមនឹងជាឱកាសសម្រាប់ភាគីទាំងពីរបង្កើនភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ វៀតណាមសង្ឃឹមថា ECB ឧបត្ថម្ភនិងរួមចំណែកគំនិតក្នុងការកសាងគោលនយោបាយគ្រប់គ្រង ទាក់ទាញការវិនិយោគ គ្រប់គ្រងហានិភ័យ និងទប់ស្កាត់ ការលាង លុយកខ្វក់។

នាថ្ងៃដដែល នៅប្រទេសអាល្លឺម៉ង់ ថ្លែងមតិក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុស្របតាមស្តង់ដារអន្តរជាតិ; ស្នើអ្នកជំនាញនិងធុរកិច្ច អាល្លឺម៉ង់មកវៀតណាម ដើម្បីចូលរួមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក៏ដូចជាទទួលបុគ្គលិកវៀតណាមដែលមានគុណភាពខ្ពស់ ដើម្បីបណ្តុះបណ្តាល និងរៀនពីរបៀបប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុ; អំពាវនាវឲ្យអ្នកជំនាញ និងធុរកិច្ចអាល្លឺម៉ង់រួមដំណើរជាមួយវៀតណាម ក្លាយជាអ្នកវិនិយោគបរទេសដំបូងគេដែលមានវត្តមាននៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម។

មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអាល្លឺម៉ង់ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានជួបពិភាក្សាការងារជាមួយសម្ព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (WAIFC) និងសហគ្រាសឈានមុខគេរបស់អាល្លឺម៉ង់មួយចំនួន៕            

ប្រតិកម្មទៅវិញ

ផ្សេងៗ