វៀតណាមជាចំណុចភ្លឺក្នុងការអនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិ អនុវត្តរបៀបវារៈឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទៅ (២៦ វិច្ឆិកា)។

នៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវបានចាត់ទុកជាចំណុចភ្លឺក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ នៅលើពិភពលោក ចំណាត់ថ្នាក់របស់វៀតណាមទាក់ទងនឹងលទ្ធផលនៃការអនុវត្ត SDGs បន្តកើនឡើងក្នុងដំណាក់កាល ២០១៦ - ២០២៤។ តាមនោះ វៀតណាមបានកើនចំណាត់ថ្នាក់ឡើងដល់ ៥១/១៦៦ ប្រទេសក្នុងឆ្នាំ ២០២៤។

វៀតណាមជាចំណុចភ្លឺក្នុងការអនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ រូបថត៖ Quang Loc/congthuong.vn

ទោះយ៉ាងណាក៏ដោយ នៅតែមានបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។ លោកស្រី Nguyen Thi Thanh Nga នាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា៖ “ចាំបាច់ត្រូវទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លារបស់ធុរកិច្ច អង្គការសង្គម និងសហគមន៍ក្នុងការប្រមូលធនធាន និងអនុវត្តដោយផ្ទាល់នូវSDGs ។ ការអនុវត្ត SDGs តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន និងសហគមន៍។ លើសពីនេះ ប្រព័ន្ធរាយការណ៍ ការត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអនុវត្ត SDGs ក៏ត្រូវបន្តធ្វើឱ្យប្រសើរឡើង និងធ្វើសមកាលកម្មផងដែរ។

ដើម្បីសម្រេចបាន SDGs នៅត្រឹមឆ្នាំ ២០៣០ អ្នកជំនាញជឿជាក់ថា វៀតណាមត្រូវបង្កើតក្របខ័ណ្ឌអនុវត្ត SDGs ស្របគ្នា និងជាប់លាប់ ហើយអនុវត្តតាមក្របខណ្ឌ SDGs សកលយ៉ាងជិតស្និទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ