វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ជួយជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានបើកសម័យសន្ទនាគោលនយោបាយដោយប្រធានបទ "កំណត់ទីតាំងនៃការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ការជំរុញការផ្លាស់ប្តូរនិងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន"។
នៅក្នុងសម័យសន្ទនា តំណាង UNDP ធនាគារពិភពលោក និងបណ្តាប្រទេសបានវាយតម្លៃនិងពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមថ្មីៗសម្រាប់យថាទស្សន៍អភិវឌ្ឍន៍នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ទិដ្ឋភាពនៃសម័យសន្ទនា។ រូបថត៖ PV/VOV-Washington |
ថ្លែងមតិក្នុងសម័យសន្ទនា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកពីចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាមដល់ឆ្នាំ ២០៤៥ សមិទ្ធិផលសេដ្ឋកិច្ចសង្គមលេចធ្លោមួយចំនួនក្នុងឆ្នាំ ២០២៤ និងអាទិភាពសំខាន់ៗដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន វៀតណាមជានិច្ចកាលចាត់ទុកអង្គការសហប្រជាជាតិជាដៃគូដែលអាចជឿទុកចិត្តបាន ដោយអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ UNDP ក្នុងការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍នាពេលខាងមុខ៕