វៀតណាមនិងប្រទេសជាច្រើន មាន​ប្រតិកម្ម​ចំពោះការ​ដាក់​ពន្ធទៅមករបស់អាមេរិក

(VOVWORLD) - ចំពោះព័ត៌មានដែលអាមេរិកបានប្រកាសគោលនយោបាយពន្ធថ្មី ដោយអនុវត្តអត្រាពន្ធមូលដ្ឋានចំនួន ១០% លើទំនិញនាំចូល និងអត្រាពន្ធទៅវិញទៅមកខ្ពស់សម្រាប់ប្រទេសជាង ៦០ រួមទាំងវៀតណាម ប្រទេសជាច្រើនបានផ្តល់ប្រតិកម្មបឋម សំដៅស្វែងរកដំណោះស្រាយកាត់បន្ថយការខូចខាត។

យោងតាមគោលនយោបាយពន្ធថ្មី ចាប់ពីថ្ងៃទី ៥ ខែមេសា អត្រាពន្ធមូលដ្ឋាន ១០% នឹងត្រូវបានអនុវត្តដោយអាមេរិក ចំពោះទំនិញនាំចូលទាំងអស់ពីដៃគូពាណិជ្ជកម្ម។ លើសពីនេះ ចាប់ពីថ្ងៃទី ៩ ខែមេសា អត្រាពន្ធ"ទៅវិញទៅមក" ចាប់ពី ២០% ដល់ ៥៤% នឹងត្រូវបានអនុវត្តចំពោះប្រទេសជាង ៦០ ដែលក្នុងនោះអត្រាពន្ធចំពោះវៀតណាមគឺ ៤៦% ។

វៀតណាមនិងប្រទេសជាច្រើន មាន​ប្រតិកម្ម​ចំពោះការ​ដាក់​ពន្ធទៅមករបស់អាមេរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសគោលនយោបាយពន្ធថ្មីនៅសួនកុលាប ក្នុងសេតវិមានកាលពីថ្ងៃទី ២ ខែមេសា។ រូបថត៖ Reuters

ជាមួយនឹងអត្រាពន្ធនេះ ផ្នែកនិងវិស័យជាច្រើនរបស់វៀតណាមដូចជា គ្រឿងសង្ហារឹមឈើ វាយនភ័ណ្ឌកាត់ដែរ គ្រឿងបន្លាស់អេឡិចត្រូនិច ឬជលផលនឹងរងផលប៉ះពាល់យ៉ាងខ្លាំង។ បច្ចុប្បន្ន នាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) និងសមាគមអាជីវកម្មនានា បានជួបប្រជុំគ្នាដើម្បីវាយតម្លៃស្ថានភាពនិងបង្កើតផែនការឆ្លើយតបបានទាន់ពេលវេលា ក្នុងស្មារតីទុកចំហលទ្ធភាពបត់បែនសម្រាប់ការចរចា។

វៀតណាមនិងប្រទេសជាច្រើន មាន​ប្រតិកម្ម​ចំពោះការ​ដាក់​ពន្ធទៅមករបស់អាមេរិក - ảnh 2សេដ្ឋវិទូ Can Van Luc ។ រូបថត៖ VOV

ពីទស្សនៈវិជ្ជមាន សេដ្ឋវិទូ Can Van Luc បានចាត់ទុកថា៖ “អាចរងផលប៉ះពាល់ ហើយពិតណាស់នឹងមានប្រតិកម្ម។ ប៉ុន្តែប្រតិកម្មមិនធំពេកទេ។ យើងគួរចងចាំថា បច្ចុប្បន្ននេះ តម្រូវការរបស់ប្រជាជនសម្រាប់ទំនិញក្នុងស្រុកមានការកើនឡើង ជាពិសេសនៅពេលដែលសេដ្ឋកិច្ចវៀតណាមមានកំណើនល្អ ប្រាក់ចំណូលរបស់ប្រជាជនក៏កើនឡើង និងមានទំនុកចិត្តបង្កើនការប្រើប្រាស់ទំនិញក្នុងស្រុក”។

ក្នុងពេលនោះ មេដឹកនាំនៃប្រទេសជាច្រើនមានប្រតិកម្មជាបឋម ចំពោះគោលនយោបាយពន្ធថ្មីនេះ។ នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្តេជ្ញាឆ្លើយតបនឹងអត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកដើម្បីការពារកម្មករកាណាដា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចាត់ទុកអត្រាពន្ធគយរបស់លោក Trump គឺគ្មានមូលដ្ឋានសមហេតុផល និងមិនមែនជាសកម្មភាពរបស់មិត្តម្នាក់ឡើយ។

អត្រាពន្ធគយដែលអាមេរិកអនុវត្តចំពោះទំនិញនាំចូលពីប្រទេសជប៉ុន ជាពិសេសរថយន្ត ត្រូវបានប៉ាន់ប្រមាណថា នឹងបង្កការខូចខាតដល់សេដ្ឋកិច្ចរបស់ប្រទេសប្រហែល ០,២% នៃផលិតផលក្នុងស្រុកសរុប GDP។ ដើរទន្ទឹមនឹងនោះ គឺជាផលវិបាកជាបន្តបន្ទាប់ទាក់ទងនឹងកម្លាំងពលកម្ម ការងារ និងសន្តិសុខសង្គម។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយបានឲ្យដឹងថា អឺរ៉ុបនឹងការពារខ្លួន ដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស សមហេតុផល និងឯកភាព។ មេដឹកនាំអឺរ៉ុបមួយចំនួនទៀត ដូចជាស៊ុយអែត អ៊ីតាលី អៀរឡង់ ប៉ូឡូញ... បានឲ្យដឹងថា ពួកគេមិនចង់មានសង្គ្រាមពាណិជ្ជកម្មទេ។ ក្រៅពីការទាញយករាល់ឱកាសដើម្បីបញ្ច្រាសការវិវឌ្ឍន៍ទាំងនេះតាមរយៈការចរចា បណ្តាប្រទេសនឹងព្យាយាមស្វែងរកមធ្យោបាយដើម្បីធ្វើពិពិធកម្មទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ