English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

23°C - 29°C

វៀតណាមមានភូមិសិប្បកម្មចំនួនពីរ ដែល​មាន​វត្តមាន​​ក្នុង​បណ្តាញទីក្រុងសិប្បកម្ម​ច្នៃប្រឌិតពិភពលោក​

(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែកុម្ភៈ នៅបរមរាជវាំង Thang Long (ហាណូយ) បានប្រព្រឹត្តិទៅពិធីទទួលស្គាល់ ភូមិសេរ៉ាមិក Bat Trang និងភូមិតម្បាញសូត្រ Van Phuc ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ភូមិសិប្បកម្មចំនួនពីរគឺ Bat Trang និង Van Phuc មិនត្រឹមតែជានិមិត្តរូបនៃសិប្បកម្មប្រពៃណីវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានស្នាដៃច្នៃប្រឌិតសិល្បៈដែលឆ្លុះបញ្ចាំងពីទេពកោសល្យរបស់សិប្បករនិងកម្មករស្ទាត់ជំនាញ។ រហូតមកដល់បច្ចុប្បន្ន ពិភពលោកមានភូមិសិប្បកម្មចំនួន ៦៨ នៅក្នុងប្រទេសចំនួន ២៨ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក។ ការទទួលស្គាល់ភូមិសេរ៉ាមិក Bat Trang និងភូមិតម្បាញសូត្រ Van Phuc ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតរបស់ក្រុមប្រឹក្សាសិប្បកម្មពិភពលោក គឺជានៃមោទនភាពផង និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែងថែរក្សា និងលើកតម្កើងតម្លៃប្រពៃណី ខណៈដែលនៅតែបំពេញតម្រូវការនៃសម័យកាលផង។

វៀតណាមមានភូមិសិប្បកម្មចំនួនពីរ ដែល​មាន​វត្តមាន​​ក្នុង​បណ្តាញទីក្រុងសិប្បកម្ម​ច្នៃប្រឌិតពិភពលោក​ - ảnh 1ប្រគល់វិញ្ញាបនបត្រដល់ភូមិសិប្បកម្មចំនួន ២នៃទីក្រុងហាណូយ ដែលចូលរួមបណ្តាញសិប្បកម្មច្នៃប្រឌិតពិភពលោក។ រូបថត៖ VNA 

ថ្នាក់ដឹកនាំទីក្រុងហាណូយបានសន្យាថា នាពេលខាងមុខ ទីក្រុងនឹងបន្តសហការជាមួយអង្គការអន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសិប្បកម្មពិភពលោក ដើម្បីលើកកម្ពស់បន្ថែមទៀតនូវគុណតម្លៃនៃសិប្បកម្មហាណូយ ក៏ដូចជាការអភិរក្ស និងលើកតម្កើងតម្លៃភូមិសិប្បកម្មរបស់រាជធានីប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ