វិមានក្រឹមឡាំង៖ រុស្ស៊ីនិងអាមេរិកមានការយោគយល់គ្នាលើការបញ្ចប់ជម្លោះនៅអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ២៤ ខែមិនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ី និងសហរដ្ឋអាមេរិកមានការយោគយល់គ្នាអំពីតម្រូវការដើម្បីឆ្ពោះទៅរកដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
សណ្ឋាគារ Ritz-Carlton ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងប្រព្រឹត្តទៅកិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក ស្តីពីជម្លោះអ៊ុយក្រែន (រូបថត៖ THX/TTXVN) |
យោងតាមលោក Dmitry Peskov កិច្ចពិភាក្សាក្នុងប្រទេសអារ៉ាប៊ី សាអូឌីត រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន បានផ្តោតលើបញ្ហាបច្ចេក ទេស រួមទាំងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ទាក់ទងនឹងសន្តិសុខដឹកជញ្ជូននៅក្នុងតំបន់។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Peskov បានសង្កត់ធ្ងន់ថា បញ្ជារបស់រុស្ស៊ីក្នុងការផ្អាកការវាយប្រហារជាបណ្តោះអាសន្នលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែននៅតែជាធរមាន ទោះ បីជាមានរបាយការណ៍ពីការបន្តវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីក៏ដោយ។
នៅក្នុងបម្រែបម្រួលមួយទៀត លោក Sergey Leshchenko ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានឲ្យដឹងថា គណៈប្រតិភូអាមេរិក និងអ៊ុយក្រែននឹងរៀបចំការចរចាមួយផ្សេងទៀតនៅទីក្រុងរីយ៉ាដ។ លោក Leshchenko បាននិយាយតាមទូរទស្សន៍ថា "បច្ចុប្បន្នគណៈប្រតិភូអ៊ុយក្រែនកំពុងស្នាក់នៅ ក្នុងប្រទេសអារ៉ាប៊ីសា អូឌីត ដើម្បីធ្វើការពិគ្រោះយោបល់បន្ទាប់ពីការបញ្ចប់នៃការចរចាររវាង រុស្ស៊ីនិងអាមេរិក”។
មុននោះ ការចរចាលើកទី១ រវាងក្រុមបច្ចេកទេសអ៊ុយក្រែននិងអាមេរិក បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមីនា និងមានរយៈពេលប្រហែល ៦ម៉ោង៕