“វីរបទ​ចម្រៀង​នៃសន្តិភាព” អបអរសាទរខួបលើកទី ៥០ នៃការ​បង្រួម​បង្រួម​ប្រទេស​ជាតិ

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួមបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នាយប់ថ្ងៃទី ៦ មេសា អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនខេត្ត Dak Lak រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈនិងនយោបាយ “វីរបទចម្រៀងនៃសន្តិភាព” នៅទីតាំងផ្សាយបន្តផ្ទាល់ចំនួន៣គឺ៖ រដ្ឋធានីហាណូយ; ទីក្រុងហូជីមិញ និងទីក្រុង Buon Ma Thuot ខេត្ត Dak Lak។

កម្មវិធីទូរទស្សន៍ “វីរបទចម្រៀងនៃសន្តិភាព” ត្រូវបានសាងសង់ឡើងក្នុងទ្រង់ទ្រាយធំ យ៉ាងល្អិតល្អន់ ទាំងខ្លឹមសារនិងសិល្បៈ ដោយមានការចូលរួមពីតារាចម្រៀង និងសិល្បករល្បីៗទាំងក្នុងនិងក្រៅជួរកងទ័ព។ គួរកត់សម្គាល់ថា កម្មវិធីនេះបាននាំយកនូវរឿងរ៉ាវពោពេញទៅដោយមនោសញ្ចេតនាជាច្រើនរបស់សាក្សីប្រវត្តិសាស្ត្រនៅក្នុងការវាយប្រហារចម្រុះនិងក្រោកឈរឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដូចជា៖ ឧត្តមសេនីយ៍ទោ Doan Sinh Huong វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន; អ្នកកាសែតសង្គ្រាម Tran Mai Huong អតីតអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម; អ្នកបើកយន្តហោះនៃកងអនុសេនាធំ Quyet Thang វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វរសេនីយ៍ឯក Tu De ... ជាមួយអតីតយុទ្ធជន និងសាក្សីប្រវត្តិសាស្ត្រជាច្រើនបានចូលរួមដោយផ្ទាល់នៅក្នុងយុទ្ធនាការហូជីមិញ។ តាមរយៈរឿងរ៉ាវទាំងនេះ ទស្សនិកជនបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏វីរភាពនៃយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ និងឯកភាពប្រទេសជាតិកាលពី៥០ឆ្នាំមុន។ ចូលរួមដោយផ្ទាល់នៅទីតាំងផ្សាយផ្ទាល់ក្នុងទីក្រុង Buon Ma Thuot (ខេត្ត Dak Lak) ឧត្តមសេនីយទោ Doan Sinh Huong ចែករំលែក៖ “ខ្ញុំមានមោទនភាពណាស់ ដែលបានចូលរួមក្នុងសមរភូមិដ៏សំខាន់បែបនេះជាមួយយុទ្ធមិត្ត ហើយបានបំពេញបេសកកម្ម។ ក្រោយរយៈពេល ៥០ ឆ្នាំ វិលត្រលប់មកទីនេះ ប្រទេសយើងបានផ្លាស់ប្តូរហើយ ទីក្រុង Buon Ma Thuot ក៏បានផ្លាស់ប្តូរដែរ វាពិតជាមោទនភាពខ្លាំងណាស់”

“វីរបទ​ចម្រៀង​នៃសន្តិភាព” អបអរសាទរខួបលើកទី ៥០ នៃការ​បង្រួម​បង្រួម​ប្រទេស​ជាតិ - ảnh 1ការសម្តែងសិល្បៈនៅទីតាំងផ្សាយផ្ទាល់ក្នុងទីក្រុងហាណូយ។ រូបថត៖ qdnd.vn

ក្រៅពីការសម្តែងសិល្បៈបដិវត្តន៍បែបប្រពៃណី កម្មវិធីទូរទស្សន៍ “វីរៈបទចម្រៀងនៃសន្តិភាព” ក៏បង្កើតការចាប់អារម្មណ៍ជាមួយនឹងការសម្តែងប្លែកៗដូចជា៖ តន្ត្រីអូប៉េរ៉ា របាំសហសម័យ ការសម្តែពន្លឺ 3D Mapping ឡាស៊ែរ ការបញ្ចាំងក្រាហ្វិក... ជួយបង្ហាញរឿងរ៉ាវប្រវត្តិសាស្ត្រ និងការចងចាំអំពីប្រវត្តិសាស្ត្រ កាន់តែងាយស្រួលយល់ និងងាយស្រួលប៉ះដល់បេះដូងទស្សនិកជនយ៉ាងច្រើនកុះករ ពិសេសជំនាន់វ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ