សម័យប្រជុំពិភាក្សាស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបានផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥។

សម័យប្រជុំពិភាក្សាស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបានផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥។

តាមការគ្រោងទុក នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិចារណាលើខ្លឹមសារចំនួន ៤២ នៃការងារនីតិប្បញ្ញត្តិ; ខ្លឹមសារចំនួន ១២ ស្តីពីសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការត្រួតពិនិត្យ និងបញ្ហាសំខាន់ៗផ្សេងទៀត។ ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃកន្លះ។ ជាពិសេស សម័យប្រជុំលើកនេះ នឹងផ្តល់យោបល់លើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានឲ្យដឹងថា៖

“ទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ យើងត្រូវកែសម្រួល និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធចំនួន ១៥ ហើយមានឯកសារជាង ៥០០០ ទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ។ នេះគឺជាកិច្ចការដ៏មានអត្ថន័យសំខាន់ និងប្រវត្តិសាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី១៥ ដែលសម្រេចចិត្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបម្រើដល់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ”។

លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យរៀបចំការផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុតាមទូរទស្សន៍
វៀតណាម និងវិទ្យុសំឡេងវៀតណាមសម្រាប់សម័យប្រជុំពិភាក្សានៅសាលប្រជុំស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដើម្បីឲ្យប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេសតាមដាន។

សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនៅថ្ងៃទី ៥ ខែឧសភា និងបិទនៅថ្ងៃទី៣០ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ