អគ្គលេខា​បក្ស លោក តូ ឡឹម ដឹកនាំកិច្ចប្រជុំលើកទី ៤ អនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាត​បក្ស​លើកទី ១៤

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស តូ ឡឹម អនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាតបក្សលើកទី ១៤ បានបើកកិច្ចប្រជុំលើកទី ៤ ដើម្បីពិចារណាលើខ្លឹមសារធ្វើវិសោធនកម្មនិងបំពេញបន្ថែមមួយចំនួន លើ សេចក្តីព្រាងទិសដៅការងារសម្រាប់មហាសន្និ បាត បក្សលើកទី ១៤។ 

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលដៅចុងក្រោយគឺកសាងសមូហភាពនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាធិការ ... ពិតជាគំរូប្រកបដោយសមត្ថភាពនិងកិត្យានុភាព; សាមគ្គីភាព ឯកភាព កិច្ចខិតខំប្រឹងប្រែងរួមគ្នា ឯកភាពគ្នា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត អនុវត្តន៍យ៉ាងល្អនូវបេសកកម្មនិងតួនាទីដឹកនាំរបស់បក្ស ចំពោះប្រទេសជាតិក្នុងយុគសម័យថ្មី; រួមចំណែកនាំមកនូវភាពរុងរឿង និងសុភមង្គលដល់ប្រជាជន។

អគ្គលេខា​បក្ស លោក តូ ឡឹម ដឹកនាំកិច្ចប្រជុំលើកទី ៤ អនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាត​បក្ស​លើកទី ១៤ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានអនុគណៈកម្មការបុគ្គលិកនៃមហាសន្និបាតបក្សលើកទី១៤ (រូបថត៖ An Dang/TTXVN)

លោកអគ្គលេខាបក្សបានឲ្យដឹងថា អនុគណៈកម្មការបុគ្គលិកបានឯកភាពជាស្ថាពរចំពោះរបាយការណ៍ សំណើរនិងសេចក្តីព្រាងទិសដៅការងារបុគ្គលិកនៃមហាសន្និបាតបក្សលើកទី១៤; ក្នុងនោះ បានតំរង់ទិសទាំងបរិមាណ និងរចនាសម្ព័ន្ធនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនិងគណៈលេខាអាណត្តិទី ១៤; ធានាភាពសមកាលកម្មនិងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាអាណត្តិទី ១៣ ស្តីពីការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនដឹកនាំនៃបណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋានក្នុងប្រព័ន្ធនយោបាយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ