អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញដាក់ផ្ការំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅសារមន្ទីរអរិយធម៌អាស៊ីនៃប្រទេសសិង្ហបុរី
(VOVWORLD) - នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ និងជាឥស្សរជនវប្បធម៌ឆ្នើម។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូបានថតរូបអនុស្សាវរីយ៍នៅរូបសំណាកពូលោកប្រធានហូជីមិញ (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី ១២ ខែមីនា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ង៉ូ ភឿង លី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញដាក់ ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីតាំងដាក់រូបសំណាក និងស្តូបអនុស្សាវរីយ៍លោកប្រធានហូជីមិញក្នុងបរិវេណសារមន្ទីរអរិយធម៌អាស៊ីនៃប្រទេសសិង្ហបុរី។ នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ និងជាឥស្សរជនវប្បធម៌ឆ្នើម។
នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវភរិយាបានចូលរួមពិធីដាក់ឈ្មោះផ្កាអ័រគីដេនៅសួនផ្កាអ័រគីដេជាតិនៃសួនរុក្ខសាស្ត្រសិង្ហបុរី។ តាមនោះ សឹង្ហបុរីបានសម្រេចដាក់ឈ្មោះផ្កាថ្មីនេះថា “Papilionanda To Lam Linh Ly”៕