អតីតនាយកប្រតិបត្តិ Google និងអ្នកជំនាញ ១០០០ នាក់នឹងមកកាន់វៀត​ណាម​ដើម្បីពិភាក្សាអំពី AI និង​ semiconductors

(VOVWORLD) - សន្និសីទអន្តរជាតិស្តីពី " បញ្ញាសិប្បនិម្មិតនិង semiconductors ឆ្នាំ ២០២៥" (AISC ២០២៥) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមីនា នៅទីក្រុងហាណូយ និងទីក្រុង Da Nang ប្រទេសវៀតណាម។

ក្នុងសន្និសីទសារព័ត៌ នាថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា សន្និសីទនេះនឹងមានការចូលរួមពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រាស AI និងបន្ទះឈីប semiconductor ប្រមាណ ១០០០ នាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរចំណេះដឹង និងទិសដៅអភិវឌ្ឍន៍បច្ចេកវិទ្យានៅវៀតណាមនិងក្នុងតំបន់។ AISC ២០២៥ ត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពរបស់ លោក Eric Schmidt អតីតនាយកប្រតិបត្តិរបស់ Google និងមានការចូលរួមពីអ្នកជំនាញមកពី Google, DeepMind, IBM, Intel, TSMC, Samsung, MediaTek, Tokyo Electron, Panasonic, Qorvo, Marvell និងសាជីវកម្មបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀតមកពី Silicon Valley ។

អតីតនាយកប្រតិបត្តិ Google និងអ្នកជំនាញ ១០០០ នាក់នឹងមកកាន់វៀត​ណាម​ដើម្បីពិភាក្សាអំពី AI និង​ semiconductors - ảnh 1អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Duc Tam។ រូបថត៖ NIC

សន្និសីទនេះនឹងផ្តោតលើការពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍ និងការប្រើប្រាស់បច្ចេកវិទ្យា AI និងបន្ទះឈីប semiconductor ក្នុងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាសសម្រាប់ការតភ្ជាប់វិទ្យាស្ថានស្រាវជ្រាវ សហគ្រាសបច្ចេកវិទ្យា និងទីភ្នាក់ងារគ្រប់គ្រងដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ ចែករំលែកបទពិសោធន៍ យុទ្ធសាស្រ្ត និងគោលនយោបាយដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ