អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ៥០០លានដុល្លារសម្រាប់អ៊ុយក្រែន
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអ៊ុយក្រែនកាលថ្ងៃទី ៩ ខែមករា នៅមូលដ្ឋាន ទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ៥០០ លានដុល្លារ សម្រាប់អ៊ុយក្រែន។
កញ្ចប់ជំនួយនេះរួមមាន ជំនួយបន្ថែមសម្រាប់មីស៊ីល ការពារដែនអាកាស គ្រាប់រំសេវ កាំជ្រួចពីដីទៅអាកាស និងឧបករណ៍ផ្សេង ទៀត ដើម្បីគាំទ្រដល់យន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។
មីស៊ីល Javelins របស់អាមេរិកត្រូវបានបញ្ជូនទៅព្រលានយន្តហោះក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/VNA |
ទាក់ទិននឹងបញ្ហាជំនួយដល់អ៊ុយក្រែន តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas បានឲ្យដឹងថា ប្រសិនបើអាមេរិកមិនបន្តគាំទ្រនោះទេ សហភាពអឺរ៉ុប បានត្រៀមខ្លួនដើម្បីនាំមុខក្នុងតួនាទីនេះ៕