អាស៊ាននិងឥណ្ឌាប្រកាសពីវង់ចរចាបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - ក្រសួងខាងលើបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការចម្រុះ AITIGA គ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) ហើយបាននិយាយថា ការពិនិត្យឡើងវិញនៃ AITIGA នឹងជាជំហានឆ្ពោះទៅមុខក្នុង ការបង្កើនពាណិជ្ជកម្មជាមួយតំបន់អាស៊ាន តាមវិធីប្រកបដោយនិរន្តរភាព។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា កាលពីពេលថ្មីៗនេះ បានប្រកាសថា វង់ចរចាបន្ទាប់ស្តីពីការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា (AITIGA) គ្រោងនឹងប្រព្រឹត្តទៅនៅ ខែកុម្ភៈ ឆ្នាំក្រោយ ហើយបន្ថែមទៀតថា វង់ចរចាទីបួន បានបញ្ចប់នៅទីក្រុងញូវដេលី ក្នុងខែវិច្ឆិកានេះ។
ក្រសួងខាងលើបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការចម្រុះ AITIGA គ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) ហើយបាននិយាយថា ការពិនិត្យឡើងវិញនៃ AITIGA នឹងជាជំហានឆ្ពោះទៅមុខក្នុង ការបង្កើនពាណិជ្ជកម្មជាមួយតំបន់អាស៊ាន តាមវិធីប្រកបដោយនិរន្តរភាព។ 
អាស៊ាននិងឥណ្ឌាប្រកាសពីវង់ចរចាបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី - ảnh 1កំពង់ផែទំនិញនៅ Chennai ប្រទេសឥណ្ឌា។ (រូបថត៖ VNA)
មានអនុគណៈកម្មការចំនួន ៨ ស្ថិតក្រោមឱវាទគណៈកម្មាធិការចម្រុះ AITIGA ដែលមានឯកទេសក្នុងការចរចាលើទិដ្ឋភាពទាក់ទងនឹង៖ ការជ្រៀតចូលទីផ្សារ គោល ការណ៍អំពីប្រភពដើម ស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស នីតិវិធីគយ កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ការការពារពាណិជ្ជកម្មនិង បទប្បញ្ញត្តិស្ដីពីស្ថាប័ន។  
AITIGA ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៩ ហើយទីក្រុងញូវដែលីបានទាម ទារឱ្យមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដើម្បីលុបចោលរបាំង ក៏ដូចជាស្ថាន ការណ៍រំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ។
គួរជម្រាបបន្ថែមទៀតថា អាស៊ានស្រូបយកប្រហែល ១១% នៃទីផ្សារពាណិជ្ជ កម្មសកលរបស់ឥណ្ឌា។ ពាទំហំណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំសារពើពន្ធ ២០២៤ ដែល បញ្ចប់នៅថ្ងៃទី ៣១ ខែមីនាឆ្នាំនេះ សម្រេចបានចំនួន ១២១ ពាន់លានដុល្លារអាមេរិក ហើយសម្រេចបាន  ៧៣ ពាន់លានដុល្លារក្នុងអំឡុងពេលចាប់ពីខែមេសាដល់ខែតុលា ឆ្នាំនេះជាមួយនឹងកំណើន ៥,២%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ