សេចក្ដីជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ របស់អគ្គនាយកវិទ្យុសំឡេងវៀតណាមជូនមិត្តអ្នកស្ដាប់ VOV៥

(VOVWORLD) - ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ជាថ្មីម្តងទៀត ក្នុងនាមវិទ្យុសម្លេងវៀតណាម ខ្ញុំសូមគោរពជូនពរមិត្តអ្នកស្តាប់នៅក្នុងនិងក្រៅប្រទេស ក៏ដូចជាបងប្អូនជនរួមជាតិនៅ ឯបរទេស
ជួបតែសេចក្តីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី។
សេចក្ដីជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ របស់អគ្គនាយកវិទ្យុសំឡេងវៀតណាមជូនមិត្តអ្នកស្ដាប់ VOV៥ - ảnh 1លោក Do Tien Sy - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិករដ្ឋសភា អគ្គនាយកវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV៥)

សូមគោរពមិត្តអ្នកស្តាប់របស់វិទ្យុសម្លេងវៀតណាមនៅក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក!

សូមគោរពបងប្អូនជនរួមជាតិវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេស!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ តាងនាមវិទ្យុសម្លេងវៀតណាម ខ្ញុំសូមផ្ញើនូវសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត ជូនចំពោះសហគមន៍ជូនវៀតណាមនៅឯបរទេស។

សូមជូនពរមិត្តអ្នកស្តាប់ទាំងអស់មានសុខភាពល្អ ជោគជ័យគ្រប់ប្រការ និងសុភ
មង្គល។

សូមគោរពមិត្តអ្នកស្ដាប់និងជនរួមជាតិវៀតណាមនៅឯបរទេស!

ឆ្នាំ២០២៤ វៀតណាមបន្តមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ទ្រង់ទ្រាយ និងកម្រិតសេដ្ឋកិច្ចត្រូវបានលើកឡើង។ ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អគួរឲ្យកត់សម្គាល់។ ទំនាក់ទំនងរវាងវៀតណាម និងមិត្តភក្តិនៅទូទាំងទ្វីបទាំង ៥ កាន់តែត្រូវបានពង្រីក និងឈានដល់កម្ពស់ថ្មី។ វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅទូទាំងពិភពលោក។

វៀតណាមបានស្ថិតក្នុងប្រទេសកំពូលទាំង ៤០ ដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក ប្រទេសកំពូលទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំបមផុតលើពិភពលោក និងជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ដែលបានចងសម្ព័ន្ធជាមួយប្រទេសសំខាន់ៗចំនួន ៦០ ក្នុងតំបន់ និងលើពិភពលោក។

អ្វីៗទាំងអស់កំពុងបង្រួបបង្រួមគ្នា ក្លាយជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរដ៏ធំធេងរបស់មាតុភូមិនាពេលខាងមុខ អនុវត្តន៍គោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស និង ១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយម វៀតណាម)។

សមិទ្ធិផលរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២៤ បានអះអាងនូវស្មារតីមហាសាមគ្គីជនជាតិទាំងមូល ការគាំទ្ររបស់ប្រជាជនក្នុងនិងក្រៅប្រទេសចំពោះគោលជំហរ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាម។

សូមគោរពមិត្តអ្នកស្ដាប់និងជនរួមជាតិវៀតណាមនៅឯបរទេស!

សម្រាប់វិទ្យុសម្លេងវៀតណាម ក្នុងឆ្នាំ ២០២៤ ជួរកម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ អ្នកបច្ចេកទេស សិល្បករ តារាសម្ដែង និងពលកររបស់វិទ្យុ បានខិតខំប្រឹងប្រែងបំពេញប្រកបដោយជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន រួមចំណែកតម្រង់ទិស សាធារណៈមតិ បង្កើតភាពឯកឆន្ទក្នុងសង្គម រួមចំណែកយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពក្នុងការងារព័ត៌មាននិងផ្សព្វផ្សាយរបស់ប្រទេសជាតិ; ជួយមិត្តភក្តិជុំវិញពិភពលោកយល់ដឹងថែមទៀតអំពីទឹកដីនិងមនុស្សវៀតណាម។

វិទ្យុសម្លេងវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីបម្រើសាធារណៈជនឱ្យកាន់តែប្រសើរឡើង ក្នុងនោះមានផ្នែកសំខាន់មួយនោះគឺបងប្អូនជនរួមជាតិនៅក្រៅប្រទេស និងជនបរទេស; លើកកំពស់ឋានៈនិងម៉ាកយីហោរបស់ខ្លួន ដើម្បីក្លាយជាស្ថានីយ៍វិទ្យុឈានមុខគេក្នុងតំបន់ និងលើពិភពលោក។ ប្រការនេះគឺមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលក្នុងឆ្នាំ ២០២៥ នេះ វិទ្យុសម្លេងវៀតណាមនឹងប្រារព្ធខួបលើកទី ៨០ ទិវាបង្កើត។ គណៈកម្មការផ្សាយជាភាសាបរទេស (VOV៥) ក៏នឹងប្រារព្ធខួបលើកទី ៨០ ទិវាផ្សាយកម្មវិធីជាភាសាបរទេសដំបូង (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥) ផងដែរ។ នេះក៏ជាខួបនៃទិវាបង្កើតគណៈកម្មាធិការផ្សាយជាភាសាបរទេស ដែលជាសញ្ញាសម្គាល់នៃការអភិវឌ្ឍគួរឲ្យមានមោទនភាព សម្រាប់កម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ អ្នកបច្ចេកទេស និងសិល្បករជាច្រើនជំនាន់របស់វិទ្យុសម្លេងជាតិ។

ដោយមានមោទនភាពចំពោះប្រពៃណី ប៉ុន្តែសំខាន់ជាងនេះទៅទៀត វិទ្យុពិតជាត្រូវផ្លាស់ប្តូរទាំងខ្លឹមសារ ទម្រង់ និងវិធីទាក់ទងជាមួយសាធារណជន ដើម្បីរីកសាយភាយយ៉ាងខ្លាំងក្លានូវស្មារតី និងសេចក្តីប្រាថ្នារបស់វៀតណាមឆ្ពោះទៅរកភាពរុងរឿងនិងវិបុលភាព។

ក្នុងឆ្នាំ ២០២៥ ផងដែរ ព្រឹត្តិការណ៍សំខាន់ៗជាច្រើននឹងប្រព្រឹត្តទៅក្នុងប្រទេសវៀតណាម ដែលមានអត្ថន័យសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ក្នុងដំណើរអភិវឌ្ឍន៍ថ្មី ឈានចូលយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ខ្ញុំមានបំណងថា បងប្អូនជនរួមជាតិនៅឯបរទេស ក៏ដូចជាមិត្តអ្នកស្តាប់ក្នុងស្រុក និងអន្តរជាតិនឹងបន្តគាំទ្រចំពោះការអភិវឌ្ឍរបស់វៀតណាម; រួមដំណើរ និងតភ្ជាប់យ៉ាងជិតស្និទ្ធថែមទៀតជាមួយវិទ្យុសម្លេងវៀតណាម និងគណៈកម្មាធិការផ្សាយជាភាសាបរទេស (VOV៥)។ វិទ្យុជានិច្ចកាលជាស្ពានតភ្ជាប់ទឹកចិត្តស្នេហាជាតិ បេះដូងស្រឡាញ់វៀតណាមរបស់បងប្អូនជនរួមជាតិនៅក្រៅប្រទេស មិត្តភក្តិបរទេស ដែលចង់រួមចំណែកកសាងប្រទេសវៀតណាមឱ្យរីកចម្រើនយ៉ាងខ្លាំងក្លា។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ជាថ្មីម្តងទៀត ក្នុងនាមវិទ្យុសម្លេងវៀតណាម ខ្ញុំសូមគោរពជូនពរមិត្តអ្នកស្តាប់នៅក្នុងនិងក្រៅប្រទេស ក៏ដូចជាបងប្អូនជនរួមជាតិនៅ ឯបរទេស
ជួបតែសេចក្តីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ