វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ

(VOVWORLD) - រួមជាមួយនឹងប្រជាជនជុំវិញពិភព លោក ប្រជាជនវៀតណាមថ្ងៃនេះបានស្វាគមន៍ថ្ងៃដំបូងនៃឆ្នាំ ២០២៥ ដោយក្តីរីករាយនិងពោរពេញទៅដោយក្តីសង្ឃឹម។ វិទ្យុសម្លេងវៀតណាម សូមគោរពជូនដល់មិត្តអ្នកស្តាប់នូវកម្មវិធីវិទ្យុពិសេសមួយមានចំណងជើងថា “វៀត ណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ”។

វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ការស្ទុះទៅមុខ

ឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ជាពិសេសសម្រាប់វៀតណាម ជាឆ្នាំនៃការពន្លឿន ការឈានទៅដល់គោលដៅ ជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥ ហើយត្រៀមរៀបចំនិងការបង្រួបបង្រួមរាល់កត្តាមូលដ្ឋាន ធ្វើជាបុព្វហេតុដើម្បីប្រទេសជាតិឈានចូលដល់យុគសម័យថ្មី ជាយុគសម័យស្ទុះឈានទៅមុខប្របដោយភាពភាពសម្បូរ រុងរឿងរបស់ប្រទេសជាតិ។ វៀតណាមបានជម្នះរាល់ខ្យល់ព្យុះ ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទុះទៅឆ្នាំ ២០២៥។

វៀតណាម៖ ជម្រើស

“ថ្ងៃនេះជាថ្ងៃកំណើតរបស់ NVIDIA វៀតណាម! សូមថ្លែងអរគុណចំពោះការស្វាគមន៍ពួកយើងមកកាន់ប្រទេសវៀតណាម និងប្រែក្លាយវៀតណាម ក្លាយទៅជាដំបូលផ្ទះរបស់ NVIDIA។ ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់យើង។ សូមស្វាគមន៍មកកាន់កម្មវិធីខួបកំណើតរបស់យើង”។

នេះជាសេចក្តីប្រកាសរបស់ស្ថាបនិក និងជានាយកប្រតិបត្តិនៃ NVIDIA ដែលជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងពិភពលោក លោក Jensen Huang កាលពីថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហាណូយ នៅពេលធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) – VRDC រួមជាមួយនឹងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ ថ្នាក់ដឹកនាំ NVIDIA បានបញ្ជាក់ថា៖ "យើងជឿថា វៀតណាមនឹងក្លាយជាដំបូលផ្ទះទីពីររបស់ NVIDIA និងជាមជ្ឈមណ្ឌលធំបំផុតរបស់ NVIDIA នៅលើពិភពលោក"។

វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ និងលោក Jensen Huang ប្រធាន និងជាអគ្គនាយកនៃសាជីវកម្ម NVIDIA (សហរដ្ឋអាមេរិក) បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងសាជីវកម្ម NVIDIA (រូបថត៖ Duong Giang/TTXVN)

NVIDIA ក៏បានប្តេជ្ញាផ្លាស់ប្តូររោងចក្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មមកកាន់វៀតណាមនាពេលខាងមុខ ដោយមានតម្លៃវិនិយោគរបស់រោងចក្រឈានដល់រាប់ពាន់លានដុល្លារអាមេរិក។ នេះគឺជា “ការជំរុញ” ដ៏សំខាន់ដែលនឹងជួយ វៀតណាមឈានទៅរកការលោតផ្លោះផ្នែកបច្ចេកវិទ្យានាពេលខាងមុខ។ លោក Raymond Teh អនុប្រធានសម្ព័ន្ធក្រុមហ៊ុន NVIDIA បានឲ្យដឹងថា៖ “ប្រការដែលថ្នាក់ដឹកនាំ NVIDIA មើលឃើញនៅប្រជាជនវៀតណាម នោះគឺជាស្មារតី និងវប្បធម៌នៃការច្នៃប្រឌិតដ៏ខ្លាំងក្លាបំផុត។ វៀតណាមកំពុងមានធនធានមនុស្សវ័យក្មេងសម្បូរដោយជំនាញបច្ចេកវិទ្យាផ្នែកទន់។ ដូច្នេះហើយ NVIDIA ប្តេជ្ញានាំវៀតណាមក្លាយជាផ្ទះទីពីររបស់ក្រុមហ៊ុននៅអាស៊ី។ NVIDIA ចង់វិនិយោគលើមជ្ឈមណ្ឌលស្រាវជ្រាវ R&D មួយនៅវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីសមត្ថភាពនិងជំនាញផ្នែកទន់របស់វៀតណាម។

វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ - ảnh 2គណៈប្រតិភូចូលរួមពិធីប្រកាសអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងសាជីវកម្ម NVIDIA (រូបថត៖ VGP/Nhat Bac)
មុន NVIDIA នៅខែមេសា CEO Tim Cook នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវុទ្យា Apple (អាមេរិក) បានមកដល់ប្រទេសវៀតណាម ហើយក្នុងខែធ្នូ Google បានប្រកាសថា ក្រុមហ៊ុនចំកាត់ Google វៀតណាមនឹងចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ។ នៅចុងខែកញ្ញា  SpaceX របស់មហាសេដ្ឋី Elon Musk បានប្រកាសពីផែនការវិនិយោគ ១,៥ ពាន់លានដុល្លារអាមេរិកនៅវៀតណាម។ សម្ព័ន្ធបច្ចេកវិទ្យា Meta របស់មហាសេដ្ឋី Mark Zuckerberg ក៏បានប្រកាសម្តងហើយម្តងទៀតអំពីទស្សនវិស័យវិនិយោគនៅវៀតណាម។ លោក Nick Clegg ប្រធានទទួលបន្ទុកទំនាក់ទំនងសកលនៃសម្ព័ន្ធក្រុមហ៊ុន Meta បានចែករំលែក ថា៖ “Meta មានផែនការពោរពេញដោយមហិច្ឆតានៅវៀតណាម។ Meta ជឿជាក់យ៉ាងពេញទំហឹងលើវៀតណាមដោយចាត់ទុកទីនេះជាគោលដៅ សម្រាប់ការវិនិយោគរបស់យើង។ Meta ចង់គាំទ្រវៀតណាមឱ្យក្លាយជាប្រទេសនាំមុខគេក្នុងការអភិវឌ្ឍនAI ទាំងក្នុងតំបន់ និងទូទាំងពិភពលោក”។
Marvell ជនជាតិអាមេរិក ដែលជាអ្នករចនាបន្ទះឈីបដែលមានតម្លៃរាប់ពាន់ លានដុល្លារ ក៏កំពុងពន្លឿនក្នុងការបើកទូលាយសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសវៀតណាមផងដែរ។ លោក Le Quang Dam អគ្គនាយកក្រុមហ៊ុន Marvell វៀតណាមបានឲ្យដឹងថា៖ “ការបង្កើតការិយាល័យ Marvell វៀតណាមនៅទីក្រុង Da Nang គឺជាព្រឹត្តិការដ៏សំខាន់ដំបូងបង្អស់ ដែលជាដំឥដ្ឋទីមួយនៃការអភិវឌ្ឍនាពេលអនាគត។ ការប្តេជ្ញាចិត្តរបស់ Marvell វៀតណាម ចំពោះ Da Nang និយាយដោយឡែក និងវៀតណាមនិយាយរួម គឺការអភិវឌ្ឍរយៈពេលវែង”។

ដោយមានទីតាំងនៅអាស៊ីអាគ្នេយ៍ នៅជិតទីផ្សារចិននិងឥណ្ឌា ដែលមានភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម។ ទន្ទឹមជាមួយគ្នានោះ ស្ថិរភាពនយោ បាយ រួមជាមួយនឹងអាកប្បកិរិយាស្វាគមន៍របស់ថ្នាក់ដឹកនាំវៀតណាម ជួយឱ្យអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងនៅពេលធ្វើអាជីវកម្មនៅវៀតណាម។ ជាងនេះទៅទៀត  វៀតណាមមានគោលនយោបាយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាមួយនឹងការលើកទឹកចិត្តជាច្រើនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ រួមទាំងការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល...។ កត្តាទាំងអស់នេះបានធ្វើឱ្យវៀតណាមក្លាយជាជម្រើសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក។

ការផ្លាស់ប្តូរពីកំណើនមធ្យមទៅជារបកគំហើញដ៏ខ្លាំងក្លា

ឆ្នាំនេះជាឆ្នាំនៃការស្ទុះឈានទៅមុខសម្រាប់វៀតណាម ដើម្បីឈានដល់គោលដៅអភិវឌ្ឍន៍របស់ខ្លួន។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរពី "កំណើនមធ្យម" ក្នុងអត្រា ៦-៧% ទៅកាន់ជំហានលោតផ្លោះនិងកាន់តែខ្លាំងក្លាជាង។

វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ - ảnh 3នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញឆ្លើយសំណួរដេញដោលគណៈប្រតិភូរដ្ឋសភាក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា (រូបថត៖ VGP/Nhat Bac)

ក្នុងចំណោមដំណោះស្រាយដើម្បីមានការទម្លុះទម្លាយ ត្រូវតែនិយាយដល់ការធ្វើឲ្យប្រសើរឡើងរបៀបរបប ដើម្បីកៀងគរធនធានផ្សេងៗ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបណ្តាក់ទុនលើគម្រោងមានលក្ខណៈលោតផ្លោះសម្រាប់ការអភិវឌ្ឍ។ ឆ្លើយតបនឹងសំណួររបស់សមាជិកសភាក្នុងសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញបានអះអាងថា៖ “អាទិភាពបច្ចុប្បន្នរបស់យើងគឺកំណើន។ ដើម្បីបង្កើនកំណើន គឺត្រូវតែមានធនធាន។ ដូច្នេះ យើងត្រូវតែធ្វើឲ្យប្រសើរឡើងនូវរបៀបរបប ដើម្បីប្រមូលធនធានទាំងអស់របស់រដ្ឋ ក្នុងប្រជាជន ក្នុងសង្គម រួមទាំងធនធាននៃកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ធនធានវិនិយោគបរទេសដោយផ្ទាល់ និងដោយប្រយោល...។ ពោលគឺ យើងត្រូវផ្តោតលើការសុក្រិតរបៀបរបប។  របៀបរបបមានសារៈសំខាន់ណាស់ ជាគោលដៅ ជាកម្លាំងជំរុញ និងជាធនធានសម្រាប់ការអភិវឌ្ឍ។ បើអ្នកចង់បានការទម្លុះទម្លាយ ក៏ត្រូវមានការទម្លុះទម្លាយពីរបៀបរបបផងដែរ”។

វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ - ảnh 4អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា (រូបថត៖ VGP/Nhat Bac)

ក្រៅពីរបៀបរបប ដើម្បីឲ្យវៀតណាមស្ទុះឈានទៅមុខ ក៏ទាមទារឲ្យមានការផ្លាស់ប្តូរថ្មីក្នុងការត្រិះរិះ និងសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋដែរ។ ប្រការគួរឲ្យកត់សម្គាល់គឺ ភាពមិនគ្រប់គ្រាន់នៃប្រព័ន្ធទាំងអស់ត្រូវបានថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋចង្អុលបង្ហាញយ៉ាងក្បោះក្បាយ។ អគ្គលេខាបក្ស លោក តូ ឡឹម បានជំរុញឱ្យមានការបង្កើតថ្មីយ៉ាងរឹងមាំក្នុងវិធីសាស្រ្តដឹកនាំរបស់បក្ស ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយ។ លោកអគ្គលេខាបក្សបានអំពាវនាវឱ្យមានការកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋ ប្រកបដោយ “ បង្រួម-រឹងមាំ-មានប្រសិទ្ធភាព”។ នេះត្រូវបានគេចាត់ទុកថាជាបដិវត្តន៍ដើម្បីវៀតណាមស្ទុះអភិវឌ្ឍន៍។ ទាក់ទិននឹងកិច្ចការនយោបាយដ៏សំខាន់នេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “សំណួរធំឥឡូវនេះគឺ តើយើងមានឋានៈនិងកម្លាំងគ្រប់គ្រាន់ ឆន្ទៈនិងការប្តេជ្ញាចិត្តគ្រប់គ្រាន់ ដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនស្ទុះឈានទៅមុខ ដើម្បីការអភិវឌ្ឍយ៉ាងខ្លាំងក្លាររបស់ប្រទេសជាតិដែរឬទេ? ចម្លើយរបស់យើងគឺគ្រប់គ្រាន់ហើយ។ បច្ចុប្បន្ននេះ គឺជាពេលវេលា ជាឱកាស ភាពបន្ទាន់ និងតម្រូវការចំបាច់ និងបរានុម័តនៃបដិវត្តន៍ ក្នុងការរៀបចំបង្រួមអង្គការប្រព័ន្ធនយោបាយ ដើម្បីឱ្យក្បាលម៉ាស៊ីនដំណើរការប្រកបដោយប្រសិទ្ធភាពនិងផ្លែផ្កា”។

ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំបន់ជាច្រើនក៏មានបទថ្លែងមតិ សេចក្តីណែនាំជាក់ស្តែង ដើម្បីជំរុញកំណែទម្រង់របៀបរបប បង្រួមក្បាលម៉ាស៊ីននិងអនុវត្តបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតកម្លាំង និងថាមពល សម្រាប់ពន្លឿនការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។

 ជំនឿជាក់លើអនាគតរបស់វៀតណាម
វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ទុះទៅមុខ - ảnh 5រូបថត៖ VOV

វៀតណាមកំពុងព្យាយាមបង្កើតចំណុចរបត់ថ្មីសម្រាប់ការអភិវឌ្ឍដោយសន្តិភាព។ ផ្លាស់ប្តូរដើម្បីអនាគតល្អប្រសើររបស់ប្រទេសជាតិ។ ជាពិសេសការផ្លាស់ប្តូរចក្ខុវិស័យ ការយល់ដឹង និងជាពិសេសកំណែទម្រង់ និងការច្នៃប្រឌិត។ ប្រការនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសាធារណមតិក្នុងនិងក្រៅប្រទេស។

"ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ ចំនួនផ្លូវហាយវេក៏រីកចម្រើនយ៉ាងឆាប់រហ័ស ហើយជាពិសេស វៀតណាមកំពុងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ...។ ប្រការនេះបង្ហាញពីកម្រិតឧត្តមភាព កម្រិតនៃការផ្លាស់ប្តូររបស់វៀតណាម។ បែបបទរដ្ឋបាលនិងរបៀបរបបនៅវៀតណាមក៏កំពុងដំណើរការកំណែទម្រង់យ៉ាងខ្លាំងក្លាផងដែរ...។ ទាំងនេះគឺជាចំណុចសំខាន់ខ្លាំងណាស់ ក្នុងការរក្សានិងជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥”។

“កត្តាដំបូងដែលទាក់ទាញអាជីវកម្មបរទេស គឺវៀតណាមមានកម្លាំងអភិវឌ្ឍន៍យ៉ាងធំធេង។ ចាប់តាំងពីជាង ១០ ឆ្នាំមុន នៅពេលដែលយើងចាប់ផ្តើមវិនិយោគនៅវៀតណាម យើងបានឃើញពីភាពទាក់ទាញរបស់វៀតណាមជាបណ្តើរៗហើយ។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មានអង្គភាពអាជីវកម្មមួយចំនួនមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន... បានបណ្តាក់ទុនយ៉ាងធំនៅទីក្រុងហាណូយ។ ចំពោះសក្ដានុពលនៃការអភិវឌ្ឍ វៀតណាមមានប្រៀបខ្លាំងច្រើនជាងបើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ដូច្នេះហើយ យើងបានសម្រេចចិត្តពង្រីកនិងបង្កើនការវិនិយោគ ដើម្បីអនុវត្តគម្រោងផ្សេងៗទៀតនៅវៀតណាម”។

“វៀតណាមមានចំនួនប្រជាជនវ័យក្មេងនិងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា។ សហគមន៍ធុរកិច្ចដែលទើបនឹងចាប់ផ្តើមអាជីវកម្មប្រកបដោយថាមវន្ត ក៏ដូចជាការលើកទឹកចិត្តពីរដ្ឋាភិបាលនិងក្រសួងនានា។ រដ្ឋាភិបាលវៀតណាមមានយុទ្ធសាស្ត្រ AI ថ្នាក់ជាតិ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល។ យោងតាមការព្យាករណ៍របស់ Google សេដ្ឋកិច្ចអ៊ីនធឺណែតរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹង កើនឡើងក្នុងអត្រាមិនគួរឱ្យជឿដែរ”។

វៀតណាមប្រាថ្នាអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។ ការកំរើកខ្លួនស្ទុះឈានទៅមុខរបស់វៀតណាមដើម្បីឆ្ពោះទៅរកកំណើនលោតផ្លោះនៅឆ្នាំនេះ នឹងជួយវៀតណាមទទួលបានឋានៈថ្មី ដែលជាឋានៈដ៏សក្តិសមរបស់ប្រទេសលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ