តួនាទីរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវដាក់ត្រឹមត្រូវក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ

(VOVWORLD) - សេចក្តីសម្រេចចិត្តលេខ ៥៧  ដែលការិយាល័យនយោបាយទើបចេញផ្សាយនាពេលថ្មីៗនេះ ត្រូវបានចាត់ទុកថា ជាភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ។ សេចក្តីសម្រេចចិត្តនេះ បានបង្ហាញពីសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។ សេចក្តីសម្រេចចិត្តនេះ ផ្តោតលើការដោះស្រាយភាពជាប់គាំងដើម្បីបើកទូលាយភាពច្នៃប្រឌិត កម្លាំងពលកម្ម និងធនធានវិនិយោគនៃសង្គមទាំងមូលសម្រាប់វិទ្យាសាស្ត្រ  បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាតម្រូវការចម្បង និងជាឱកាសដ៏ល្អបំផុតសម្រាប់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងយុគសម័យថ្មី។ ស្មារតីនៃសេចក្តីសម្រេចចិត្តគឺដើម្បីឱ្យប្រទេសជាតិមានភាពសម្បូរធូរធារ និងរឹងមាំ បុគ្គល និងអង្គភាពនីមួយៗ មានឆន្ទៈក្នុងការធ្វើការនិងរួមចំណែក។

ការអភិវឌ្ឍផ្តើមពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាកត្តាចាំបាច់

សេចក្តីសម្រេចចិត្តលេខ ៥៧ ពិតជាជំនោខ្យល់អាកាសបរិសុទ្ធថ្មីមួយដែលបំភ្លឺផ្លូវស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។ មានតែតាមរយៈការចូលរួមក្នុងបច្ចេក វិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំប៉ុណ្ណោះទេ ទើបវៀតណាមអាចឈានទៅមុខយ៉ាងឆាប់រហ័ស រឹងមាំ និងស្ថិរភាព ដើម្បីក្លាយជាប្រទេសខ្លាំងមាំមួននិងសម្បូររុងរឿង។ មាគ៌ាឆ្ពោះទៅមុខពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចិន និងប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត បានបង្ហាញឱ្យឃើញហើយថា វៀតណាមក៏មិនស្ថិតនៅខាងក្រៅមាគ៌ានោះនៅឡើយ។

សេចក្តីសម្រេចចិត្តបានលើកទឹកចិត្តយន្តការសាកល្បង សម្រាប់ទាក់ទាញអ្នកមានទេពកោសល្យ និងពន្លឿននវានុវត្តន៍ជាតិ។ ដោយកំណត់ថា ការវិនិយោគលើ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាការវិនិយោគរយៈពេលវែង សក្ដិសម និងនិរន្តរភាព ហើយនេះគឺជាចំណុចថ្មីមានលក្ខណៈប្តូរផ្តាច់បំផុតនៃសេចក្តីសម្រេចចិត្ត។

សេចក្តីសម្រេចចិត្តនេះបានផ្តោតទៅលើបញ្ហាថ្មីនៃសម័យដូចជា: ទិន្នន័យ, បច្ចេក វិទ្យាបញ្ញាសិប្បនិម្មិត, Blockchain, IoT, ការធ្វើតេស្តបច្ចេកវិទ្យាថ្មីជាមួយនឹងលក្ខខណ្ឌដើម្បីជំរុញឱ្យលឿនបំផុត, ក្នុងរយៈពេលខ្លីបំផុត, ការនាំយកផលិតផលបច្ចេកវិទ្យាថ្មីនិងបច្ចេកវិទ្យាយុទ្ធសាស្រ្តឈានចូលទៅក្នុងជីវភាពប្រចំាថ្ងៃ។

តួនាទីរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវដាក់ត្រឹមត្រូវក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញថ្លែងក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៤  

ក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ (ថ្ងៃទី ២៩ ខែធ្នូ) លោករដ្ឋមន្ត្រី Nguyen Manh Hung បានឲ្យដឹងថា៖ “សេចក្តីសម្រេចចិត្តមានសារៈសំខាន់ជាពិសេស ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើជាម្ចាស់វិទ្យា សាស្ត្រនិងបច្ចេកវិទ្យាដើម្បីឈានទៅធ្វើជាម្ចាស់នៃដំណើរការផ្លាស់ប្តូរ ឌីជីថលរបស់ វៀតណាម។ អគ្គលេខាបក្ស លោកតូ ឡឹម គឺជាប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ចាប់ពីពេលនេះតទៅ ការផ្លាស់ប្តូរឌីជីថលពិតជាបានក្លាយទៅជាបុព្វហេតុរបស់បក្សទាំងមូល និងប្រជាជនទាំងមូល។ ការផ្លាស់ប្តូរឌីជីថលរបស់វៀត ណាមនឹងឈានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍឈានទៅមុខ។ ហើយយើងរំពឹង ថា ការផ្លាស់ប្តូរឌីជីថលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីវៀតណាមរឹងមាំបោះជំហានទៅមុខ”។

ការប្តេជ្ញាចិត្តនយោបាយដ៏ធំរបស់បក្សនិងរដ្ឋ

សាស្ត្រាចារ្យរង បណ្ឌិត Ho Tan Sang អតីតសាស្ត្រាចារ្យជាន់ខ្ពស់នៃបណ្ឌិត្យសភានយោបាយភូមិភាគទី៣ បានអះអាងថា ក្នុងសេចក្តីសម្រេចចិត្ត ការដែលការិយាល័យបានបង្កើតគណៈកម្មាធិការដឹកនាំមជ្ឈិម ដឹកនាំដោយលោកអគ្គលេខាបក្ស គឺឆ្លុះបញ្ចាំងពីការយល់ដឹង និងការប្តេជ្ញាចិត្តនយោបាយដ៏ធំរបស់បក្ស និងរដ្ឋ។ ដោយកំណត់លក្ខណៈលោតផ្លោះក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍន៍នៃសម័យកាល។

“យើងកំពុងនិយាយច្រើនអំពីការប្តេជ្ញាចិត្ត  និងការទទួលខុសត្រូវរបស់ស្ថាប័នជាប្រមុខ។ ជាពិសេស លោកអគ្គលេខាបក្សបានបង្កើតការលើកទឹកចិត្ត និងដាក់សម្ពាធ ដើម្បីបង្ខំឲ្យប្រព័ន្ធនយោបាយទំាងមូល និងសង្គមទាំងមូលឲ្យចូលរួមផងដែរ។ នៅពេលដែលចូលរួម នឹងបង្កើតកម្លាំងចលករជាពុំខាន។ ហើយប្រហែល នេះក៏ជាការបំផុសគំនិតសម្រាប់អ្នកដែលចាប់អារម្មណ៍ ហើយពួកគេអាចធ្វើបានច្រើនក្នុងវិស័យនេះ ដោយហេតុនេះនាំមកនូវកម្លាំងជំរុញដ៏ធំមួយដែរ”។

តួនាទីរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវដាក់ត្រឹមត្រូវក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 2មណ្ឌលបច្ចេកវិទ្យាខ្ពស់និងបណ្តាមណ្ឌលឧស្សាហកម្ម Da Nang 

អំពីគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន ដើម្បីលើកកំពស់បច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបែងចែកធនធានសម្រាប់បង្កើតសន្ទុះអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Vu Quang Hung ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់និងបណ្តាមណ្ឌលឧស្សាហកម្ម Da Nang ជឿជាក់ថា ប្រការនេះជួយឱ្យក្រសួង សាខា និងមូលដ្ឋានអភិវឌ្ឍន៍កាន់តែខ្លាំងក្លាលើវិស័យបច្ចេកវិទ្យាខ្ពស់។

“គណៈគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់  Da Nang សង្ឃឹមថា សេចក្តីសម្រេចចិត្តនេះនឹងនាំមកនូវធនធាន និងជំនួយឧបត្ថម្ភចាំបាច់ ដើម្បីការអភិវឌ្ឍ និងការប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។ ប្រការនេះរួមបញ្ចូលទាំងការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវ និងការអភិវឌ្ឍ ក៏ដូចជាការសហការជាមួយដៃគូអន្តរជាតិដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពផលិតកម្ម”។

សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយត្រូវបានចាត់ទុកថាជាត្រីវិស័យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលដើម្បីការអភិវឌ្ឍ។ សេចក្តីសម្រេចចិត្តគឺជាកម្លាំងចលករដ៏រឹងមាំ បើកឱកាសថ្មីសម្រាប់វៀត ណាមក្នុងការបង្កើនល្បឿនយ៉ាងឆាប់រហ័ស និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ