ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV)

(VOVWORLD) - ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV)
ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 1នៅសន្និបាតលើកទី១០ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣បានកំណត់ថា យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាមនឹងចាប់ផ្តើមពីមហាសន្និបាត លើកទី១៤របស់បក្ស។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

១-ត្រៀមរៀបចំគោលជំហរនិងកម្លាំង ប្ដេជ្ញាចិត្តនាំប្រទេសជាតិឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខ

សមិទ្ធិផលដែលសម្រេចបានក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីក្រោមការដឹកនាំរបស់បក្សបានជួយវៀតណាមប្រមូលផ្ដុំគោលជំហរនិងកម្លាំងសម្រាប់ការអភិវឌ្ឍឈានទៅមុខក្នុងដំណាក់កាលបន្ទាប់។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា នេះគឺជាពេលវេលានៃ “ការបង្រួបបង្រួម” នូវគុណសម្បត្តិ និងកម្លាំងនានាសម្រាប់ប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ បន្ទាប់ពីយុគសម័យឯករាជ្យ សេរីភាព កសាងសង្គមនិយម និងយុគសម័យនៃការផ្លាស់ប្ដូរថ្មី។

នៅសន្និបាតលើកទី១០ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣បានកំណត់ថា យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាមនឹងចាប់ផ្តើមពីមហាសន្និបាត លើកទី១៤របស់បក្ស។ ដើម្បីសម្រេចបាននូវគោលដៅនេះ ចាប់តាំងពីពេលនេះតទៅ បក្សទាំងមូល ប្រជាជនទាំងមូលត្រូវផ្តោតលើរបកគំហើញយុទ្ធសាស្ត្រចំនួនបីនោះ គឺកំណែទម្រង់ស្ថាប័ន ការបង្រួមក្បាលម៉ាស៊ីន និងលើកកំពស់គុណភាពធនធានមនុស្ស គ្រប់គ្រងយ៉ាងតឹងរ៉ឹង បម្រើការអភិវឌ្ឍ ទន្ទឹមនឹងនោះបំផុសយ៉ាងខ្លាំងក្លានូវមោទនភាពជាតិ ស្មារតីខ្លួនទីពឹងខ្លួន ភាពជឿជាក់លើខ្លួនឯង គួបផ្សំយ៉ាងជិតស្និទ្ធកម្លាំងរជាបស់ប្រជាតិ ជាមួយនឹងកម្លាំងនៃសម័យកាល នាំប្រទេសជាតិ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ខ្លាំងក្លា និងឈានទៅមុខ។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 2នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ្វ៊ូជុង បានទទួលមរណភាព។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

. លោកអគ្គលេខាបក្ស ង្វៀន ហ្វ៊ូជុង ទទួលមរណភាព

នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ្វ៊ូជុង បានទទួលមរណភាពដោយរោគាពាធ បន្សល់ទុកមកនូវក្ដីទុក្ខសោកសៅយ៉ាងជ្រាលជ្រៅដល់បក្សទាំងមូល ប្រជាជនទាំងមូល និងមិត្តភក្តិអន្តរជាតិ។ វិយោគកថាក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ហ្វ៊ូជុង បានបញ្ជាក់យ៉ាងច្បាស់ថា៖ “អ្វីជានិរន្តរក្នុងសតិអារម្មណ៍របស់សមមិត្ត ង្វៀន ហ្វ៊ូជុង គឺប្រជាជន ជាមនុស្ស ជាការបម្រើប្រជាជនដោយអស់ពីចិត្ត អស់ពីសមត្ថភាព កសាងមនុស្សថ្មីនៃសង្គមនិយម និងពង្រឹងសាមគ្គីភាពឯកភាពដោយឥតឈប់ឈរ ដំបូងបង្អស់គឺសាមគ្គីភាព ឯកភាពក្នុងបក្ស មហាសាមគ្គីជនជាតិទាំងមូល និងសាមគ្គីភាពអន្តរជាតិដ៏ភ្លឺថ្លា។

ជីវិតនិងអាជីពរបស់លោកអគ្គលេខាបក្ស ង្វៀន ហ្វ៊ូជុង បង្ហាញពីការតស៊ូមិនចេះនឿយហត់របស់ជនកុម្មុយនិស្តដ៏ស្មោះត្រង់មួយរូប រស់នៅអស់មួយជីវិតប្រកបដោយភាពខិតខំព្យាយាម ការសន្សំសម្ចៃ សុចរិតភាព ភាពស្អាតស្អំ និងជាគំរូដ៏អស្ចារ្យក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថលោកប្រធានហូជីមិញ។ គុណតម្លៃដែលលោកអគ្គលេខាបក្ស ង្វៀន ហ្វ៊ូជុង បានបន្សល់ទុកអំពីប្រព័ន្ធនយោបាយដ៏រឹងមាំ និងជំនឿជាក់យ៉ាងមុតមាំលើកម្លាំងនៃសាមគ្គីភាពជាតិនឹងជាកេរ្តិ៍មរតកដ៏មានតម្លៃសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 3លោកអគ្គលេខាបក្ស តូ ឡឹម បានចង្អុលបង្ហាញថា ការបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ គឺជាភារកិច្ចសំខាន់ពិសេស ជាបដិវត្តន៍ ដែលត្រូវតែអនុវត្តន៍ដោយការប្តេជ្ញាចិត្តខ្ពស់បំផុត។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

. បដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីន - របត់ក្នុងអភិបាលកិច្ចជាតិ

ក្រោយរយៈពេល ៧ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី១២ ស្តីពីការផ្លាស់ប្ដូរថ្មី រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ រហូតមកដល់ពេលនេះ វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន។ ទោះយ៉ាងណាក៏ដោយ រចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីននៅតែមានទំហំធំពេក ដោយមានជាន់ថ្នាក់ជាច្រើន; គុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការមិនទាន់បំពេញតាមតម្រូវការ និងភារកិច្ចនៅឡើយ។ នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងសន្និបាតគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសំណូមពរឲ្យគណៈកម្មាធិការបក្ស អង្គការបក្សគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គភាពនិងផ្នែកនានា ដំបូងបង្អស់គឺថ្នាក់ដឹកនាំ ប្រមុខស្ថាប័ន ត្រូវធ្វើជាគំរូ មានភាពម្ចាស់ការនិងប្ដូរផ្ដាច់ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូនតាមស្មារតី "រត់បណ្ដើរតម្រង់ជួរបណ្ដើរ"; "មជ្ឈិមមិនរង់ចាំថ្នាក់ខេត្ត ថ្នាក់ខេត្តមិនរង់ចាំថ្នាក់ស្រុក ថ្នាក់ស្រុកមិនរង់ចាំថ្នាក់មូលដ្ឋាន"; ប្ដេជ្ញាចិត្តសម្រេចការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ ហើយរាយការណ៍ជូនគណៈកម្មាធិការមជ្ឈិមស្តីពីផែនការរៀបចំ ពង្រឹងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយក្នុងត្រីមាសទីមួយឆ្នាំ ២០២៥។

ការរៀបចំ និងបង្រួមក្បាលម៉ាស៊ីន គឺជាបដិវត្តន៍ដែលទាមទារភាពក្លាហាន និងការលះបង់របស់កម្មាភិបាល មន្ត្រីរដ្ឋការ និងនិយោជិត ហើយត្រូវតែអនុវត្តន៍ដោយសត្យានុម័ត មិនលំអៀង និងតាមបែបវិទ្យាសាស្ត្រ ដើម្បីត្រៀមខ្លួននាំប្រទេសជាតិឈានចូលយុគសម័យថ្មី។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 4សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាននូវសន្ទុះងើបឡើងវិញជាវិជ្ជមានក្នុងឆ្នាំ ២០២៤។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

. សេដ្ឋកិច្ចវៀតណាមរីកចម្រើនយ៉ាងរឹងមាំ GDP សម្រេចបានប្រមាណ ៧%

សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាននូវសន្ទុះងើបឡើងវិញជាវិជ្ជមានក្នុងឆ្នាំ ២០២៤។ កំណើន GDP ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤% សម្រេចគោលដៅដែលបានដាក់ចេញ។ ទំហំនាំចូល-នាំចេញបានឈានដល់កំណត់ត្រា ៨០០ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានអតិរេកពាណិជ្ជកម្មជិត ២៣ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលជាច្រើន កំណើននេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីនិន្នាការអភិវឌ្ឍន៍យ៉ាងលឿននៃសេដ្ឋកិច្ចវៀតណាមទៀតផង។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 5ការងារកសាង ពង្រឹងបក្ស និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន បន្តជាចំណុចផ្តោតជាសំខាន់ក្នុងឆ្នាំ ២០២៤។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

. សុក្រិតមុខតំណែងដឹកនាំរបស់បក្ស និងរដ្ឋ បន្ត "គ្មានតំបន់ហាមឃាត់" ក្នុងការចាត់ការកម្មាភិបាលដែលរំលោភបំពាន

នៅឆ្នាំ២០២៤ ការងារសុក្រិតមុខតំណែងជាន់ខ្ពស់របស់បក្សនិងរដ្ឋ បានប្រព្រឹត្តទៅដោយឯកភាពខ្ពស់ ឆ្ពោះទៅគោលដៅលើកកំពស់ប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព។ សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត
ណាមនីតិកាលទី ១៣ បានបោះឆ្នោតដោយសម្លេងគាំទ្រដាច់ខាត ជ្រើសតាំងសមមិត្ត តូ ឡឹម សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋ ឲ្យចូលកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស។ រដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងប្រធានរដ្ឋ លោក លឿង គឿង រួមជាមួយនឹងការសុក្រិតមុខតំណែងថ្នាក់ដឹកនាំក្នុងរដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នតុលាការ។

ការងារកសាង ពង្រឹងបក្ស និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន បន្តជាចំណុចផ្តោតជាសំខាន់ក្នុងឆ្នាំ ២០២៤។ កម្មាភិបាលជាន់ខ្ពស់ជាច្រើនរបស់បក្ស និងរដ្ឋត្រូវផាកវិន័យ និងចាត់ការព្រហ្មទណ្ឌ ដែលបង្ហាញឲ្យឃើញគោលជំហរ “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង” បង្ហាញពីការប្តេជ្ញាចិត្ត កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងរឹងមាំ។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 6ព្យុះទី ៣ (ព្យុះទីហ្វុងយ៉ាជី) បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរនៅតំបន់ភាគខាងជើង។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

៦.ខ្យល់ព្យុះលេខ៣បានបង្កឡើងផលវិបាកយ៉ាងធ្ងន់ធ្ងរលើមនុស្សនិងទ្រព្យសម្បត្តិនៅតំបន់ភាគខាងជើង

ខ្យល់ព្យុះលេខ ៣ (ព្យុះទីហ្វុង យ៉ាហ្គី) គឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនៅក្នុងតំបន់សមុទ្រខាងកើត ដែលបានបោកបក់លើតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ ជាមួយនឹងកម្លាំងខ្យល់បោកបក់លើសពីកម្រិត ១៧ ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរពិសេស។ ខ្យល់ព្យុះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរអិលបាក់ដីយ៉ាងទូលំទូលាយ ដែលធ្វើឲ្យមនុស្សចំនួន ៣២៣ នាក់បានស្លាប់ ២២ នាក់បាត់ខ្លួន និង ១៩៧៨ នាក់រងរបួស ជាមួយនឹងការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ៨១,៧០០ ពាន់លានដុង។ រដ្ឋាភិបាលបានដឹកនាំយ៉ាងសកម្ម ឆ្លើយតបនឹងខ្យល់ព្យុះពីដំបូង ពីចម្ងាយ ទាន់ពេលវេលា; ចេញផ្សាយសេចក្ដីសម្រេចចិត្តបន្ទាន់ដើម្បីជម្នះពុះពារលើផលវិបាក ធានាការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងស្ដារលំនឹងជីវភាពរបស់ប្រជាជនក្រោយព្យុះ។

ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ ស្មារតី «ស្លឹកល្អគ្របស្លឹករហែក» របស់ប្រជាជាតិវៀតណាមត្រូវបានបំផុសឡើងយ៉ាងខ្លាំងក្លា។ សកម្មភាពសប្បុរសធម៌បានរីកសាយភាយដាលលើទូទាំងប្រទេស ដើម្បីជួយឧបត្ថម្ភឲ្យទាន់ពេលវេលាសម្រាប់ប្រជាជននៅតំបន់រងគ្រោះមហន្តរាយធម្មជាតិ ឱ្យជម្នះពុះពារលើការលំបាក ស្ដារលំនឹងជីវភាពឡើងវិញ។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 7នៅឆ្នាំ ២០២៤ គម្រោងយុទ្ធសាស្ត្រផ្នែកគមនាគមន៍និងថាមពលបាននិងកំពុងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

. របកគំហើញផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងថាមពលពីគម្រោងយុទ្ធសាស្ត្រ

នៅឆ្នាំ ២០២៤ គម្រោងយុទ្ធសាស្ត្រផ្នែកគមនាគមន៍និងថាមពលបាននិងកំពុងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការធានាថាមពលប្រកបដោយនិរន្តរភាព និងបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ រហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿនជាង ២០០០ គីឡូម៉ែត្រត្រូវបានដាក់ឱ្យប្រើប្រាស់ ហើយខិតខំប្រឹងប្រែងសម្រេចផ្លូវល្បឿនលឿនចំនួន ៣០០០ គីឡូម៉ែត្រក្នុងឆ្នាំ ២០២៥។ គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០kV សៀគ្វី ៣ Quang Trach - Pho Noi ត្រូវបានបើកសម្ពោធជាផ្លូវការ។

ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលជំហរវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ដែលសម្រេចគោលដៅជាមូលដ្ឋាននៅឆ្នាំ២០៣៥។ រដ្ឋសភាក៏បានសម្រេចចិត្តចាប់ផ្តើមគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan ឡើងវិញ សំដៅធានាសន្តិសុខថាមពល និងឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នសុទ្ធកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ផងដែរ។ ចំពោះគម្រោងអាកាសយានដ្ឋាន Long Thanh រដ្ឋសភាបានយល់ព្រមលើការវិនិយោគដំណាក់កាលទី ១ នៃការសាងសង់ផ្លូវរត់សម្រាប់យន្តហោះឡើងចុះចំនួន ២ ខ្សែ និងស្ថានីយ៍អ្នកដំណើរ រួមជាមួយសំណង់ជំនួយដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២៥ លាននាក់ក្នុងមួយឆ្នាំ ផ្ទុកទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 8រដ្ឋសភានីតិកាលទី ១៥ បានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏លេចធ្លោ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការសម្រេចជាបន្តបន្ទាប់ ក្នុងការផ្លាស់ប្ដូរថ្មីការត្រិះរិះនីតិបញ្ញត្តិ និងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

. ផ្លាស់ប្ដូរថ្មីការត្រិះរិះនីតិបញ្ញត្តិ និងការសម្រេចចិត្តប្រកបដោយលក្ខណៈទម្លុះទម្លាយ

រដ្ឋសភានីតិកាលទី ១៥ បានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏លេចធ្លោ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការសម្រេចជាបន្តបន្ទាប់ ក្នុងការផ្លាស់ប្ដូរថ្មីការត្រិះរិះនីតិបញ្ញត្តិ និងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ជាមួយនឹងសម័យប្រជុំជាប្រចាំចំនួន ២ និងសម័យប្រជុំវិសាមញ្ញចំនួន ២ នៅក្នុងឆ្នាំ ២០២៤ រដ្ឋសភានីតិកាលទី ១៥ បានពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើន ទាក់ទងនឹងការងារនីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

ច្បាប់ចំនួន ១៨ និងសេចក្ដីសម្រេចចិត្តចំនួន ២១ ត្រូវបានអនុម័ត រួមទាំងការសម្រេចចិត្តប្រកបដោយលក្ខណៈទម្លុះទម្លាយ ដូចជាការអនុញ្ញាតឱ្យច្បាប់ភូមិបាល ច្បាប់លំនៅឋាន និងច្បាប់អាជីវកម្មអចលនទ្រព្យចូលជាធរមានមុន ៥ ខែ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤។ ច្បាប់វិសោធនកម្មសំខាន់ៗដូចជា ច្បាប់វិនិយោគ ច្បាប់វិនិយោគសាធារណៈ និងច្បាប់ផែនការមេត្រូវបានអនុម័ត ដើម្បីលុបបំបាត់ចំណុចរាំងស្ទះទាក់ទងនឹងស្ថាប័ន ជំរុញវិមជ្ឈការ និងរំដោះកម្លាំងផលិតកម្ម។ ជាមួយនឹងស្មារតីនៃការផ្លាស់ប្ដូរថ្មី បោះបង់ជាដាច់ខាតនូវផ្នត់គំនិត “បើមិនគ្រប់គ្រងបានទេ គឺហាមប្រាម” រដ្ឋសភាបានកសាងច្រករបៀងគតិយុត្តសម្រាប់វិស័យថ្មីៗ លើកទឹកចិត្តការច្នៃប្រឌិត និងរំដោះធនធាន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិក្នុងយុគសម័យថ្មី។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 9នាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានបំផុសកម្មវិធីជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេសដោយប្រធានបទ “ផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិ”។ (រូបថត៖ VOV, VTC, Chinhphu. vn, Quochoi.vn, Thanh Nien...)

៩-ប្រទេសជាតិទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម

នាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានបំផុសកម្មវិធីជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេសដោយប្រធានបទ “ផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិ”។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអំពាវនាវថា “អ្នកណាមានកម្លាំង បរិច្ចាគកម្លាំង អ្នកណាមានទ្រព្យ បរិច្ចាគទ្រព្យ អ្នកណាមានច្រើន បរិច្ចាគច្រើន អ្នកណាមានតិច បរិច្ចាគតិច” ដោយមានគោលដៅសម្រេចរួចរាល់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមចំនួន ១៥៣.០០០ ខ្នងលើទូទាំងប្រទេសមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងក្រោមឱវាទមជ្ឈិម ផ្ដោតលើការដឹកនាំ លើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រភពធនធាននានាដើម្បីអនុវត្តន៍ការងារជួយឧបត្ថម្ភលំនៅឋាន ជូនជនមានគុណូបការៈសម្រាប់បដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ក្រីក្រ កសាងផែនការជាក់លាក់ ដើម្បីរៀបចំ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ នូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស។

ព្រឹត្តិការណ៍និងបញ្ហាក្នុងស្រុកដ៏លេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០២៤ ជ្រើសរើសដោយ វិទ្យុសំឡេងវៀតណាម (VOV) - ảnh 10ឆ្នាំ ២០២៤ គឺជាឆ្នាំពោរពេញទៅដោយការប្រែប្រួល ចំពោះទីផ្សារអចលនទ្រព្យ និងទីផ្សារមាសនៅក្នុងប្រទេសវៀតណាម។ (រូបថត៖ VOV, VTC, Chinhphu.vn, Quochoi.vn, Thanh Nien...)

១០. ទីផ្សារអចលនទ្រព្យ និងមាសមានការប្រែប្រួលជាច្រើន

ឆ្នាំ ២០២៤ គឺជាឆ្នាំពោរពេញទៅដោយការប្រែប្រួល ចំពោះទីផ្សារអចលនទ្រព្យ និងទីផ្សារមាសនៅក្នុងប្រទេសវៀតណាម។ តម្លៃផ្ទះបានហក់ឡើងលើសពីកម្រិតប្រាក់ចំណូលរបស់ប្រជាជន ដែលបណ្តាលឱ្យមានអតុល្យភាពច្បាស់លាស់ រវាងតម្លៃទ្រព្យសម្បត្តិ និងសមត្ថភាពចំណាយ។

ទីផ្សារមាសក៏បានកត់ត្រាការកើនឡើងនៃតម្លៃផងដែរ ដោយសារតែផលប៉ះពាល់នៃទីផ្សារមាសពិភពលោក។ ការប្រែប្រួលខាងលើទាមទារឱ្យមានគោលនយោបាយគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត សំដៅលើកទឹកចិត្តការវិនិយោគរយៈពេលវែង និងធានាឱ្យទីផ្សារមានការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនាជាមួយផលប្រយោជន៍របស់ប្រជាជន និងសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ