បើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីកាន់តែទូលំទូលាយជាង

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong និងលោកជំទាវភរិយានឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៦ ខែមីនា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lawrence Wong មកកាន់ប្រទេសវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីសិង្ហបុរី។ ជាពិសេស ព្រឹត្តិការណ៍នេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ច ប្រកប ដោយជោគជ័យរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់ប្រទេសសិង្ហបុរី (១១-១៣ មីនា) ដែលគូសសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនង ឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើកចេញទំព័រថ្មីជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងទូលំទូលាយជាង។

បើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីកាន់តែទូលំទូលាយជាង - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong ក្នុងជំនួបមួយ  (រូបថត៖ VGP)

ដំណើរទស្សនកិច្ចនេះបន្តជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាឱកាសមួយដើម្បីពង្រឹងនិងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបត្រូវបានលើកកម្ពស់។

ប្តេជ្ញាជំរុញខ្លឹមសារនៃទំនាក់ទំនងសហប្រតិបត្តិការ

បើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីកាន់តែទូលំទូលាយជាង - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Tran Phuoc Anh ( រូបថត៖ VOV)

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាមបានប្រព្រឹត្តទៅ ក្រោយពីរយៈពេលពីរសប្តាហ៍ នៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទៅកាន់ប្រទេសសិង្ហបុរីក្នុងខែតែ មួយ។ ប្រការនេះបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសិង្ហបុរីនាពេលនេះកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងនេះ។ ធ្វើការវាយតម្លៃពីដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Tran Phuoc Anh បានអះអាងថា៖ “ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងបន្តពិភាក្សាអំពីខ្លឹមសារដែលបានលើកឡើងក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោកតូ ឡឹម នៅសិង្ហបុរីនាពេលថ្មីៗនេះ ដោយជួយអនុវត្តខ្លឹមសារនៃសេចក្តីថ្លែងការណ៍ស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវអត្ថន័យ និងអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ភាគីទាំងពីរ”។

បើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីកាន់តែទូលំទូលាយជាង - ảnh 3ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binhអញ្ជើញថ្លែងមតិ
ទោះបីជាដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែខ្លឹមសារមានលក្ខណៈជាក់ស្តែងសំដៅអនុវត្តខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រដូចជា៖ ផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី; ចាប់ផ្តើមគម្រោងសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) លើកទី១៨ នៅខេត្ត Thai Binh។ ជោគជ័យរបស់ VSIPនៅវៀតណាម គឺជាសញ្ញាសម្គាល់និងជាសក្ខីភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិនិយោគអាជីវកម្មទ្វេភាគី។ ក្នុងពិធីបើកការដ្ឋានសាងសង់សួនឧស្សាហកម្ម VSIP II Quang Ngai នាថ្ងៃទី ១២ មិនា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលវៀតណាមបានអះអាង ថា វៀតណាមនឹងបន្តរក្សាបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព ជំរុញកំណែទម្រង់បែបបទរដ្ឋបាល កែលម្អប្រព័ន្ធច្បាប់ បង្កើតបរិយាកាសវិនិយោគបើកចំហ និងសុខុមាលភាពសម្រាប់សហគ្រាសក្នុងនិងក្រៅប្រទេសនិយាយរួមនិងសហគ្រាសសិង្ហបុរីវិនិយោគនិងធ្វើអាជីវកម្មនៅវៀត ណាមនិយាយដោយឡែក។  សង្ឃឹមថាវិនិយោគិននឹងរួមដំណើរជាមួយវៀត ណាមដើម្បីឈានចូលយុគសម័យសម្បូររុងរឿងនិងវិបុលភាព”។
នៅក្នុងយុគសម័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានចាត់ទុកថា ជាកត្តាជំរុញកំណើនដ៏សំខាន់។ វៀតណាមមានធនធានមនុស្សយ៉ាងច្រើនក្នុងវិស័យព័ត៌មានវិទ្យា ហើយការជំរុញកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរីបន្ថែមទៀតនឹងនាំមកនូវសន្ទុះអភិវឌ្ឍន៍ដ៏ធំធេង ដល់ប្រទេសទាំងពីរ។ លើសពីនេះ ក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចបៃតង-ឌីជីថល គឺជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន។

រក្សាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលមានបញ្ហាប្រឈមជាច្រើនក្នុងបរិបទអន្តរជាតិ និងតំបន់ដែលបង្កបញ្ហាប្រឈមជាច្រើនលើវៀត ណាម និងសិង្ហបុរី ជាពិសេសការប្រកួតប្រជែងរវាងប្រទេសធំៗ វៀតណាម និងសិង្ហបុរីបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានានិន្នាការអភិវឌ្ឍន៍វិជ្ជមាន។ លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានឲ្យដឹងថា៖ “ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្ន ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខ័ណ្ឌអាស៊ានមានសារៈសំខាន់ខ្លាំងណាស់។ ជាពិសេស ទាំងវៀតណាមនិងសិង្ហបុរីដើរតួនាទីយ៉ាងសកម្ម និងវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសឹង្ហបុរីអាចបង្ហាញឲ្យពិភពលោកខាងក្រៅថា អាស៊ានគឺជាអង្គការឯកភាពគ្នាយ៉ាងខ្លាំង ដោយមានបំណងចង់ដើរតួនាទីយ៉ាងសកម្ម និងជាមជ្ឈភាពក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់តំបន់”។

នាបច្ចុប្បន្ន វៀតណាមនិងសិង្ហបុរីបានបង្កើតយន្តការសម្រាប់នាយករដ្ឋមន្ត្រីទាំងពីរជួបប្រជុំគ្នាប្រចាំឆ្នាំ មានយន្តការសម្រាប់ពិគ្រោះយោបល់នយោបាយ ឬកិច្ចសន្ទនារវាងក្រសួង ស្ថាប័ន និងថ្នាក់ពាក់ព័ន្ធ។ តាមនោះ បង្កើតសំឡេងរួម លើបញ្ហាអន្តរជាតិ និងតំបន់។

ក្នុងរយៈពេលកន្លះសតវត្សកន្លងទៅនេះ ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរីទទួលបានលទ្ធផលល្អជាច្រើន។ ដោយផ្អែកលើតម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ វៀតណាមនិងសិង្ហបុរីបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បន្តបើកចេញទំព័រថ្មីជាមួយនឹងទស្សនវិស័យប្រកបដោយផ្លែផ្កាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ