English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

13°C - 16°C

ជំពូកថ្មីនៃទំនាក់ទំនងវៀតណាម-ប្រេស៊ីល

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ប្រធានាធិបតី ប្រេស៊ីល លោក Luiz Inácio Lula da Silva នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មីនា។ ដំណើរទស្សនកិច្ចលើកនេះបានអះអាង នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមដែលយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប្រេស៊ីល ក្រោម ក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយជាមួយអាមេរិកឡាទីន ធ្វើឲ្យស៊ីជម្រៅថែមទៀត និងបើកឱកាសសហប្រតិបត្តិ ការថ្មីៗកាន់តែច្រើន។

ជំពូកថ្មីនៃទំនាក់ទំនងវៀតណាម-ប្រេស៊ីល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជាមួយប្រធានាធិបតីប្រេស៊ីល លោក Lula da Silva។ (រូបថត៖ Duong Giang/VNA)

នេះជាលើកទី២ហើយ ដែលប្រធានាធិបតីប្រេស៊ីល លោក Lula da Silva អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីឆ្នាំ២០០៨មក។ ខណៈដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ២០០៨ ផ្ដោតសំខាន់លើការពិភាក្សាអំពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនោះ ដំណើរទស្សនកិច្ច លើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ប្រេស៊ីលត្រូវបានលើក កំពស់ទៅជាដៃគូយុទ្ធសាស្ត្រក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

វៀតណាមជាប្រទេសដំបូងក្នុងអាស៊ានដែលបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រជាមួយប្រទេសប្រេស៊ីលនៅតំបន់អាមេរិកឡាទីន ខណៈដែលប្រេស៊ីលជា ប្រទេសដំបូងគេក្នុងតំបន់នេះ ដែលបានលើកកំពស់ទំនាក់ទំនងទៅជាកម្រិតយុទ្ធ សាស្ត្រជាមួយវៀតណាម។

ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រ

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Lula da Silva គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរពិភាក្សា និងឆ្ពោះទៅរកឯកភាពលើខ្លឹមសារ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងអនុវត្តន៍ការសន្យានយោបាយនានា។ សម្រាប់ វៀតណាម ដំណើរទស្សនកិច្ចលើកនេះគឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ និងមានតួនាទីនាំមុខ គេនៅអាមេរិកខាងត្បូង។ ពីនោះ អាចធ្វើពិពិធកម្មដៃគូសេដ្ឋកិច្ច បង្កើតឱកាស អភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងបណ្ដាផ្នែក និងវិស័យសំខាន់ៗ។

ដំណើរទស្សនៈកិច្ចគឺស្របតាមគោលជំហរកិច្ចការបរទេសរបស់វៀតណាម រួមចំណែកអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងគម្រោង “អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសនៅអាមេរិកឡាទីន ដំណាក់ កាល ២០២២-២០២៦” ជំរុញការអនុវត្តការសន្យាអន្តរជាតិ និងក្របខណ្ឌកិច្ចសហ ប្រតិបត្តិការថ្មី ព្រមទាំងអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗនៅតំបន់អាមេរិកឡាទីន ជាពិសេសគឺ ប្រេស៊ីលផងដែរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្តោតលើការផ្លាស់ប្តូរទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជា៖ ថាមពលក កើតឡើងវិញ ឧស្សាហកម្មកែច្នៃ ផលិតកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ជីវឥន្ធនៈ ការអប់រំ បណ្តុះបណ្តាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរនឹង ពិភាក្សា និងដាក់ចេញវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយពង្រីកទីផ្សារ និងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។ ជាពិសេស ក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ រំពឹងថា នឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បង្កើតច្រករបៀងផ្លូវច្បាប់អំណោយ ផល ដើម្បីជំរុញការអនុវត្តកម្មវិធីសហប្រតិបត្តិការជាក់ស្តែង នាំមកនូវផលប្រយោជន៍ យូរអង្វែងសម្រាប់ភាគីទាំងពីរ។ វៀតណាមក៏រំពឹងថា ប្រេស៊ីលនឹងទទួលស្គាល់ យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ និងពន្លឿនការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងប្លុកទីផ្សាររួមអាមេរិក ខាងត្បូង (MERCOSUR) ដែលជារបកគំហើញដ៏សំខាន់ដើម្បីពង្រីកកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនាពេលអនាគត។

ក្រៅពីកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដំណើរ ទស្សនកិច្ចលើកនេះក៏បើកឱកាសសម្រាប់ប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍ និង កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀតដូចជា ទេសចរណ៍ អាកាស ចរណ៍ កំពង់ផែសមុទ្រ និងឡូជីស្ទីក ផងដែរ។

ជំពូកថ្មីនៃទំនាក់ទំនងវៀតណាម-ប្រេស៊ីល - ảnh 2ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មិនា។ (រូបថត៖ Kyodo/VNA)

បើកដំណាក់កាលនៃកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព ជាក់ស្តែង និងប្រសិទ្ធភាព

នៅក្នុងពិភពលោកដ៏ស្មុគស្មាញជាមួយនឹងរចនាសម្ព័ន្ធបណ្តាញចម្រុះ ពហុមជ្ឈមណ្ឌល ពហុស្រទាប់ និងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ វាពិតជាមានសារ សំខាន់ខ្លាំងណាស់សម្រាប់វៀតណាម និងប្រេស៊ីលក្នុងការសហការយ៉ាងជិតស្និទ្ធ ចែករំលែកព័ត៌មាន សហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ ទន្ទឹមនឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ការធ្វើអាជីវកម្ម និងទាញយកសក្តានុពល និងលក្ខណៈ បំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ទីផ្សារពលកម្ម ទំនិញ ឧស្សាហកម្ម សេវាកម្ម ផលិតកម្ម ការផ្គត់ផ្គង់និងការប្រើប្រាស់រវាងបណ្ដាប្រទេស។

ប្រទេសទាំងពីរអាចសហការជំរុញគំនិតផ្តួចផ្តើមជាសកលស្តីពីការការពារបរិស្ថាន ការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងយន្តការសហប្រតិបត្តិការអន្តរជាតិនាពេលបច្ចុប្បន្ន ប្រទេសទាំងពីរអាចរួមចំណែកក្នុងការដោះ ស្រាយបញ្ហាប្រឈម និងបញ្ហាសកល រួមគ្នាដើម្បីកសាងពិភពលោកនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយមានទំនុកចិត្តខ្ពស់ខាងនយោបាយ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចក្ខុវិស័យរយៈពេលវែង ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Lula da Silva មកកាន់ប្រទេសវៀតណាមលើកនេះ នឹងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយ៉ាងខ្លាំងក្លា និរន្តរភាព ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។ ដំណើរទស្សនកិច្ចលើកនេះនឹងបើកឱកាសថ្មីៗជាច្រើន មិនត្រឹមតែសម្រាប់វៀតណាម និងប្រេស៊ីលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ