សារដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់វិនិយោគិន

(VOVWORLD) - កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បាន ជួបសន្ទនាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន និងសហគ្រាសធំៗមកពីប្រទេសដៃគូពាណិជ្ជ កម្មសំខាន់ៗរបស់
វៀតណាម ដូចជាប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ជប៉ុន។ សារសំខាន់ដែលប្រមុខរដ្ឋាភិបាលវៀតណាមចង់បង្ហាញដល់សហគ្រាស ទាំងនោះគឺ វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតគ្រប់លក្ខខណ្ឌអំណោយផលបំផុត ដើម្បីវិនិយោគិនមានការនឹងនរចិត្តបណ្ដាក់ទុនក្នុងរយៈពេលវែងនៅវៀតណាម ដោយ ឈរលើស្មារតីឈ្នះ-ឈ្នះ។

សារដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់វិនិយោគិន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន និងសហគ្រាសធំៗ។ (រូបថត៖ VOV)

នៅថ្ងៃទី ២៨ ខែកុម្ភៈ ថ្ងៃទី ១ និងទី ២ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ  បានជួប
សន្ទនាជាមួយវិនិយោគិនមកពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។ ប្រមុខរដ្ឋាភិបាលវៀតណាមបានស្តាប់នូវបំណងប្រាថ្នា និងសំណើររបស់វិនិយោគិន ព្រមទាំងបានបញ្ជាក់ពីការសន្យាចង់ឲ្យវិនិយោគិនរួមដំណើរ ជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ការសន្យាចំពោះបរិយាកាសវិនិយោគដែលមានស្ថេរភាព

នៅឯជំនួបសន្ទនាទាំងអស់ជាមួយសហគ្រាស និងវិនិយោគិនមកពីប្រទេសដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្ថិរ ភាពនយោបាយរបស់វៀតណាម និងគុណសម្បត្តិខាងភូមិសាស្ត្រនយោបាយ ក្នុងបរិបទបច្ចុប្បន្ន។

ក្រៅពីរបកគំហើញយុទ្ធសាស្ត្រ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងកាត់បន្ថយយ៉ាងខ្លាំងនូវបែបបទរដ្ឋបាល អនុវត្តន៍បដិវត្តន៍ក្នុងការរៀបចំរចនា សម្ព័ន្ធស្ថាប័នឡើងវិញ លើកកំពស់កម្លាំង និងប្រសិទ្ធភាពរបស់ស្ថាប័នរដ្ឋ; បង្កើនការ ផ្លាស់ប្តូរឌីជីថល... តាមនោះ កាត់បន្ថយការចំណាយអាជីវកម្ម កាត់បន្ថយថ្លៃដើម ផលិតផល ការចំណាយផ្នែកឡូជីស្ទីក កាត់បន្ថយការបំភាយឧស្ម័ន បង្កើនសមត្ថភាព ប្រកួតប្រជែង នាំមកនូវផលប្រយោជន៍ជាអតិបរមាដល់សហគ្រាស៖

“យើងខ្ញុំត្រៀមខ្លួនជាស្រេចបង្កើតឱកាស ទំនុកចិត្ត លក្ខខណ្ឌ និងមូលដ្ឋានគ្រឹះ ចាំបាច់ទាំងផ្នែកគតិយុត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដូច្នេះអ្នកអាចកំណត់ វៀតណាមដោយទំនុកចិត្តថា ជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាពនិងអត្ថ ប្រយោជន៍។ ប្រការនេះនាំមកនូវផលប្រយោជន៍ក៏ដូចជាការអភិវឌ្ឍរបស់សហគ្រាស ព្រមទាំងតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវៀតណាម”។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយល្អប្រសើររវាងវៀតណាម និងបណ្ដាដៃគូ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បណ្ដាសហគ្រាស ក្រុមហ៊ុន និងវិនិយោគិនបានចែករំលែកទស្សនៈវិស័យ ការយល់ដឹង និងសកម្មភាព ធ្វើការជាមួយគ្នា ឈ្នះរួមគ្នា និងអភិវឌ្ឍន៍រួមគ្នា ហើយគាំទ្រ និងជឿជាក់លើវៀតណាម។ អះអាងទៅកាន់ក្រុមហ៊ុននិងសហគ្រាសធំៗចំនួន ២៥ របស់ចិន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ  បានឲ្យដឹងថា៖

“ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អណាស់។ យើង យល់គ្នា យើងទុកចិត្តគ្នា យើងស្មោះត្រង់នឹងគ្នាទៅវិញទៅមក… បញ្ហានៅទីនេះគឺថា របស់ដ៏ល្អប្រសើរទាំងនេះត្រូវតែក្លាយជាកម្មវិធី គម្រោង ផែនការជាក់ស្ដែង ធ្វើឲ្យ ប្រការល្អប្រសើរទាំងនេះ អាចគណនាបានដោយបរិក្ខារសម្ភារៈ អាចវាស់វែងនិង ថ្លឹងថ្លែងបាន នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ រួមចំណែកលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ”។

បំណងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបានគោលដៅកំណើន

ដើម្បីសម្រេចបាននូវគោលដៅកំណើនយ៉ាងហោចណាស់ ៨% នៅឆ្នាំនេះ និងកំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំខាងមុខ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វិនិយោគិននឹង លើកកំពស់ភាពម្ចាស់ការ រួមជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅនេះ។ សម្រាប់ EU លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាសហគ្រាសផ្តោតលើការបង្កើន ថែមទៀតនូវការវិនិយោគប្រកបដោយគុណភាពខ្ពស់ ការផ្ទេរបច្ចេកវិទ្យាជឿនលឿន ទៅឲ្យវៀតណាមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ អភិវឌ្ឍន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសុខាភិបាល។ សម្រាប់ជប៉ុន វៀតណាមមានបំណងថា សហគ្រាសជប៉ុនជាមួយនឹងបទពិសោធន៍និងកិត្យានុភាពរបស់ខ្លួន នឹងជួយវៀតណាម ក្នុងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតង ការអភិវឌ្ឍបៃតង និង ឌីជីថល
ភាវូបនីយកម្ម ដោយឈរលើស្មារតីនៃកំណើនខ្ពស់តែនិរន្តរភាព។ សម្រាប់សហគ្រាសអាមេរិកវិញ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖

“វៀតណាមមានបំណងថា សហគ្រាសអាមេរិកបន្តរួមចំណែកជំរុញកំណើន របស់យើងខ្ញុំក្នុងឆ្នាំ ២០២៥ និងឆ្នាំបន្ទាប់ៗ។ ទាក់ទងនឹងកំណើនពីរខ្ទង់ ដើរទន្ទឹមនឹង កំណើន គឺត្រូវតែធានានិរន្តរភាព រួមចំណែកជាមួយយើងខ្ញុំអនុវត្តន៍គោលនយោបាយ សុខុមាលភាពសង្គម ការពារបរិស្ថាន រក្សាបរិស្ថានភ្លឺ បៃតងនិងស្រស់ស្អាត។ ទីពីរគឺ បង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់បន្ថែមទៀត ជាពិសេសការផ្ទេរបច្ចេក វិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងនឹងបញ្ហាវិទ្យាសាស្ត្រ នវានុវត្តន៍ និងឧស្សាហកម្មដែលទើបលេចចេញ។ ទី៣ គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាស វៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ហើយជាពិសេសចូលរួមក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់សកលរបស់សហគ្រាសអាមេរិក”។

ជាមួយនឹងទស្សនៈថា វិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគបរទេសគឺជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចវៀតណាមនោះ វៀតណាមនឹងធានាសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់វិនិយោគិនត្រឹមត្រូវស្របតាមច្បាប់។ សាររបស់ប្រមុខរដ្ឋាភិបាលវៀតណាម ក្នុងកិច្ចប្រជុំ និងកិច្ចសន្ទនាជាមួយសហគ្រាសនិងវិនិយោគិនបរទេស រួមជាមួយនឹង ការណែនាំជាក់លាក់ និងខ្លាំងក្លា ប្រាកដថានឹងនាំមកនូវកម្លាំងចលករថ្មីក្នុងដំណើរការ អនុវត្តន៍សកម្មភាពវិនិយោគ អាជីវកម្មរបស់បណ្ដាក្រុមហ៊ុន សហគ្រាស និងដៃគូធំៗ របស់វៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ