តំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សា

(VOVWORLD) - ការដែលកងទ័ពអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំឡើងវិញទៅលើតំបន់ហ្គាហ្សាក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមក មិនត្រឹមតែបំបែកក្តីសង្ឃឹមដ៏ផុយ ស្រួយនៃការបន្តបទ
ឈប់បាញ់ដែលត្រូវបានរក្សារយៈពេលពីរខែកន្លងមកនៅក្នុងតំបន់ដីនេះប៉ុណ្ណោះទេ ថែមទាំងអាចរុញច្រានតំបន់ហ្គាហ្សា ក៏ដូចជាតំបន់មជ្ឈិមបូព៌ាទាំង មូលឲ្យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សាដ៏គ្រោះថ្នាក់ជាងមុនទៀតផង។

អំពើហឹង្សាបានផ្ទុះឡើងវិញនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៨ ខែមីនា នៅពេលដែលកងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាសដោយទ្រង់ទ្រាយធំជាច្រើនដែលបានធ្វើឲ្យមនុស្សជាង ២០០ នាក់បានស្លាប់ ដែលជាការកត់សម្គាល់ការដួលរលំ ជាផ្លូវការនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានបង្កើតឡើងនៅថ្ងៃទី ១៩ ខែមករា។

តំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សា - ảnh 1ជនជាតិប៉ាឡេស្ទីនម្នាក់បានរងរបួសបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ១៩ ខែមីនា។ រូបថត៖ AP

អំពើហឹង្សាកើនឡើង

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការវាយប្រហារតាមជើងអាកាសលើកដំបូងកាលពីថ្ងៃទី ១៨ ខែមីនា អ្នកនាំពាក្យអន្តរជាតិរបស់កងទ័ពអ៊ីស្រាអែលលោក Nadav Shoshani បាននិយាយថា អ៊ីស្រាអែលត្រូវតែបើកការវាយ ប្រហារជាមុនដើម្បីរារាំងចលនាហាម៉ាសនៅតំបន់ហ្គាហ្សា ពីការរៀបចំផែនការវាយ ប្រហារយោងតាមសេណារីយ៉ូថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ដែលតម្រង់ទៅលើទីកន្លែង ជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាដាក់សម្ពាធបង្ខំឲ្យក្រុមហាម៉ាស់ត្រូវដោះលែង ចំណាប់ខ្មាំងទាំងអស់ដែលចលនានេះកំពុងឃុំខ្លួន។ នៅប៉ុន្មានថ្ងៃបន្ទាប់ អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមជើងអាកាស បញ្ជាឱ្យជម្លៀសជនស៊ីវិលនៅភាគខាង ជើងហ្គាហ្សា ព្រមទាំងពន្លឿនការត្រៀមរៀបចំសម្រាប់ការវាយលុកទ្រង់ទ្រាយធំថ្មីនៅ តំបន់ហ្គាហ្សាផងដែរ។ វដ្ដថ្មីនៃអំពើហឹង្សានៅហ្គាហ្សាកំពុងបង្កឲ្យមានផលវិបាក យ៉ាងធ្ងន់ធ្ងរ។

យោងតាមតួរលេខនៃភ្នាក់ងារសុខាភិបាលហ្គាហ្សា ក្នុងរយៈពេល ១ សប្តាហ៍ ចាប់តាំងពីអ៊ីស្រាអែលបើកសកម្មភាពយោធាឡើងវិញនៅតំបន់ហ្គាហ្សា មនុស្សជាង ៧៣០ នាក់ត្រូវបានសម្លាប់ និងប្រហែល ១៣០០ នាក់បានរងរបួស។

យោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric ក្រៅពីបង្កើនសកម្មភាពយោធានៅតំបន់ហ្គាហ្សា ការដែលអ៊ីស្រាអែលបានបិទការផ្ដល់ ជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សារយៈពេលជាង ៣ សប្តាហ៍កន្លងមក គឺមិនអាច ទទួលយកបានទេ ហេតុដូច្នេះប្រទេសនានាចាំបាច់ត្រូវដាក់សម្ពាធដើម្បីបញ្ឈប់ ស្ថានការណ៍បច្ចុប្បន្ន។

“ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់អន្តរជាតិជានិច្ច។ ប្រទេសទាំងអស់ចាំបាច់ ត្រូវប្រើគ្រប់មធ្យោបាយដើម្បីបញ្ឈប់ជម្លោះ និងធានាការគោរពតាមច្បាប់អន្តរជាតិ តាមរយៈការដាក់សម្ពាធផ្លូវការទូត និងសេដ្ឋកិច្ច ព្រមទាំងតស៊ូប្រឆាំងនឹងការមិន ទទួលរងទណ្ឌកម្ម”។

ទោះជាយ៉ាងនេះក្ដី ដោយមិនអើពើដល់ការព្រួយបារម្ភពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ពួកគេនឹងបន្តអនុវត្តន៍ផែនការរបស់ខ្លួន។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រៅពីការវាយប្រហារនៅតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែលក៏បាន ធ្វើការវាយប្រហារតាមជើងអាកាសទៅលើគោលដៅជាច្រើននៅភាគខាងត្បូងលីបង់ និងស៊ីរីផងដែរ។ កាយវិកាទាំងនេះបានបង្កឡើងការព្រួយបារម្ភអំពីវដ្ដថ្មីនៃអំពើហិង្សា នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដូចកាលពីចុងឆ្នាំមុន នៅពេលដែលមិនទាន់មានកិច្ចព្រម ព្រៀងឈប់បាញ់នៅហ្គាហ្សា និងនៅលីបង់រវាងអ៊ីស្រាអែល និងកម្លាំងហេសបូឡានៅ ឡើយ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Nadav Shoshani បានប្រកាសថា៖

"យើងខ្ញុំមានផែនការផ្សេងគ្នាសម្រាប់សេណារីយ៉ូផ្សេងគ្នា។ យើងខ្ញុំមាន សមត្ថភាពអនុវត្តន៍ផែនការផ្សេងៗគ្នាទាំងនេះ។ យើងខ្ញុំនឹងធ្វើសកម្មភាពដោយ អាស្រ័យលើស្ថានភាព ការដឹកនាំរបស់រដ្ឋាភិបាលក៏ដូចជាតាមលក្ខខណ្ឌនៅលើដីជាក់ស្ដែង”។

ការគំរាមកំហែងដល់ផែនការកសាងតំបន់ហ្គាហ្សាឡើងវិញ

នៅចំពោះមុខនឹងហានិភ័យដែលតំបន់ហ្គាហ្សា បន្តធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សា នៅពេលដែលចំនួនអ្នកស្លាប់ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុម ហាម៉ាស់បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ បានកើនឡើងលើសពី ៥ ម៉ឺននាក់ ប្រទេសនានាកំពុងប្រញាប់ប្រញាល់អនុវត្តន៍កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីស្ដារបទឈប់បាញ់ឡើងវិញ។ ប្រភពព័ត៌មានក្នុងតំបន់បាននិយាយកាលពីថ្ងៃទី ២៤ ខែមីនាថា អេហ្ស៊ីបបានលើកសំណើថ្មីមួយដើម្បីស្ដារបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាឡើងវិញ។ ប្រភពព័ត៌មានខ្លះបានឲ្យដឹងថា ទាំងសហរដ្ឋអាមេរិក និងក្រុមហាម៉ាសបានយល់ ព្រមលើសំណើនេះ ប៉ុន្តែអ៊ីស្រាអែលមិនទាន់មានការឆ្លើយតបនៅឡើយទេ។

ក្នុងពេលជាមួយគ្នានោះ បណ្តាប្រទេសនៅអឺរ៉ុប ដែលមានទស្សនៈដ៏ជិតស្និទ្ធនឹងប្រទេសអារ៉ាប់ នានា ទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សា បានអំពាវនាវឱ្យអ៊ីស្រាអែលបន្តការចរចា ឡើងវិញ។ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ច ការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) បានមានប្រសាសន៍ថា៖

"ការបន្តកិច្ចចរចារគឺជាមធ្យោបាយតែមួយគត់ដែលអាចទៅរួច ដើម្បីបញ្ឈប់ក្ដី ឈឺចាប់របស់ភាគីទាំងអស់។ អំពើហឹង្សាត្រឹមតែបង្កឱ្យមានអំពើហិង្សាបន្ថែមទៀតប៉ុណ្ណោះ។ អ្វីៗដែលយើងកំពុងឃើញគឺការកើនឡើងដ៏គ្រោះថ្នាក់ ដែលនាំមកនូវការព្រួយបារម្ភ ដែលមិនអាចទ្រាំទ្របានចំពោះចំណាប់ខ្មាំង និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជា បណ្តាលឱ្យមានក្ដីឈឺចាប់ និងការស្លាប់ដល់ជនស៊ីវិលប៉ាឡេស្ទីន"។

តំបន់ហ្គាហ្សាប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងវដ្ដថ្មីនៃអំពើហិង្សា - ảnh 2ក្មេងប្រុសម្នាក់អង្គុយលើគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ រូបថត៖ រ៉យទ័រ

យោងតាមមច្ឈដ្ឋានអ្នកសង្កេតការណ៍ ការកើនឡើងម្ដងទៀតនៃអំពើហឹង្សាមិន ត្រឹមតែអូសបន្លាយជម្លោះនៅហ្គាហ្សាប៉ុណ្ណោះទេ បណ្តាលឱ្យមានផលវិបាកកាន់តែ ធ្ងន់ធ្ងរសម្រាប់ជនស៊ីវិលរាប់លាននាក់ដែលបានខ្សស់កម្លាំងរួចទៅហើយនៅក្នុងតំបន់ដីនេះ ថែមទាំងគំរាមបំផ្លាញផែនការប្រកបដោយមហិច្ឆតាអំពីការកសាងហ្គាហ្សា ឡើងវិញដែលត្រូវបានអនុម័តដោយបណ្តាប្រទេសអារ៉ាប់នៅដើមខែនេះ។ ដូចដែល បានគ្រោងទុក នៅខែមេសា បណ្តាប្រទេសអារ៉ាប់ និងអង្គការសហប្រជាជាតិនឹងរួមគ្នា រៀបចំកិច្ចប្រជុំកំពូលស្តីពីការកសាងតំបន់ហ្គាហ្សាឡើងវិញ ដោយផ្តោតលើការកសាង យន្តការ និងផែនទីបង្ហាញផ្លូវសម្រាប់ការចំណាយប្រាក់ជាង ៥៣ ពាន់លានដុល្លារ អាមេរិក ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ ព្រមទាំងបង្កើតក្បាលម៉ាស៊ីនគ្រប់គ្រង ថ្មីនៅតំបន់ហ្គាហ្សាក្រោយពីជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើន ឡើងម្ដងទៀតនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងចលនាហាម៉ាស ភាគីនានាដែលរៀបចំផែនការហ្គាហ្សាទំនងជាមិនអាចលុបបំបាត់ទាំងស្រុងនូវតួនាទី នយោបាយរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានាពេលខាងមុខ ថ្វីត្បិតតែនេះគឺជា លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដំបូងដែលសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប បានដាក់ចេញ ក្នុងការកសាងអនាគតរបស់ហ្គាហ្សាបន្ទាប់ពីជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ