អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម។ (រូបថត៖ TTXVN) |
អត្ថបទនេះបានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៤០ ឆ្នាំអនុវត្តន៍គោលមាគ៌ា ផ្លាស់ប្ដូរថ្មី ពីសេដ្ឋកិច្ចកសិកម្មដែលស្ថិតនៅក្រោមការហ៊ុំព័ទ្ធ ប្រទេសឡាវបានឈាន ឡើងយ៉ាងខ្លាំងក្លា ដើម្បីក្លាយជាប្រទេសឯករាជ្យ មានសេដ្ឋកិច្ចស្វ័យភាព; ពីប្រទេស ដែលនាំចូលទំនិញភាគច្រើនពីបរទេស បានក្លាយជាប្រទេសនាំចេញកសិផល។ នយោបាយសង្គមមានស្ថិរភាព ការពារជាតិ និងសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ សេដ្ឋកិច្ចកំពុងរីកចម្រើន ខណៈដែលជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរ ឡើងដោយឥតឈប់ឈរ។ ការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ គឺជាដំណើរដ៏វែងឆ្ងាយគ្រប់គ្រាន់ដើម្បីបង្ហាញឲ្យឃើញថា ឫទ្ធានុភាព ភាពវៃឆ្លាត ឋានៈ និងការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ គឺជាកត្តា ដែលសម្រេចលើជ័យជម្នះទាំងអស់នៃបដិវត្តន៍ឡាវ ដោយដឹកនាំប្រជាជនបណ្ដា ជនជាតិឡាវ អនុវត្តន៍ប្រកបដោយជោគជ័យនូវការតស៊ូរំដោះជាតិកាលពីអតីតកាល ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាសព្វថ្ងៃ ហើយត្រូវបាន ចារឹកទៅ ក្នុងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសនិងប្រជាជនឡាវ៕

