សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺរាតត្បាតកូវីដ ១៩ ពោលគឺមានអ្នកជម្ងឺសរុបចំនួន ៦.៩៦៧.៤០៣ នាក់ និងអ្នកស្លាប់ចំនួន ២០៣.៨២៤ នាក់។ បន្ទាប់មកគឺ ឥណ្ឌា ដោយមានអ្នកជំងឺសរុបចំនួន ៥.៣៩៨.២៣០ នាក់និងអ្នកស្លាប់ចំនួន ៨៦.៧៧៤ នាក់។ នៅអឺរ៉ុប ទីភ្នាក់ងារសុខភាពសាធារណៈបារាំងបានប្រកាសថា ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៧៨.០០០ នាក់ ដែលក្នុងនោះមានករណីស្លាប់ជិត ២.៣០០ នាក់។ នៅទ្វីបអាហ្វ្រិកវិញ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការទប់ស្កាត់ជំងឺអាហ្វ្រិក (CDC អាហ្វ្រិក) បានឲ្យដឹងថាគិតត្រឹមដំណាច់ថ្ងៃទី ១៩ ខែកញ្ញា ទ្វីបនេះបានរកឃើញករណីឆ្លងកូវីដ ១៩ សរុបចំនួន ១.៣៩០.៥៦០ នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ៣៣.៦២៦ នាក់ផងដែរ៕