ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំទីក្រុងហូជីមិញចុចប៊ូតុងជួយជ្រោមជ្រែងដោយសន្យាថានឹងរួមដៃគ្នាដើម្បីលុបបំបាត់ជំងឺអេដស៍នៅវៀតណាមនៅឆ្នាំ ២០៣០។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងពិធីនេះ លោកសាស្ត្រាចារ្យ បណ្ឌិត Tran Van Thuan អនុរដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយមានសេចក្ដីប្រាថ្នាចង់រុញថយ ក្រោយជំងឺអេដស៍ វៀតណាមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ហើយបានក្លាយ ជាចំណុចភ្លឺនៅលើផែនទីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅក្នុងតំបន់ និងលើ ពិភពលោក។ កម្មវិធីផ្ដល់ប្រឹក្សា និងធ្វើតេស្តរកមេរោគហ៊ីវ ត្រូវបានអនុវត្តន៍ពីគ្រឹះ ស្ថានសុខាភិបាលរហូតដល់សហគមន៍ជាមួយនឹងគំរូចម្រុះជាច្រើន ដោយផ្តល់សេវា ប្រឹក្សា និងធ្វើតេស្តរកមេរោគហ៊ីវដល់មនុស្សប្រហែល ៣,៥ លាននាក់ជារៀងរាល់ឆ្នាំ រកឃើញករណីឆ្លងមេរោគហ៊ីវប្រហែល ១៣.០០០ ករណី។ វៀតណាមក៏ជា ប្រទេសមួយក្នុងចំណោមប្រទេសដែលមានគុណភាពនៃការព្យាបាលមេរោគហ៊ីវឈាន មុខគេលើពិភពលោក ដោយមានអ្នកឆ្លងមេរោគហ៊ីវជាង ៩៦% ត្រូវបានព្យាបាល ដោយថ្នាំប្រឆាំងនឹងមេរោគហ៊ីវ។ វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០។
រីឯខ្លួនវិញ លោក Raman Hailevich នាយកជាតិប្រចាំវៀតណាមនៃកម្មវិធី សម្របសម្រួលរបស់អង្គការសហប្រជាជាតិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹង ជំងឺអេដស៍ បានលើកឡើងនូវតួរលេខលេចធ្លោដូចជា៖ ចាប់តាំងពីឆ្នាំ ២០១០ មក ចំនួនអ្នកឆ្លងមេរោគហ៊ីវថ្មីនៅវៀតណាមបានថយចុះជិត ៦០% ខណៈដែលចំនួន អ្នកស្លាប់ដោយសារជំងឺអេដស៍បានថយចុះ ៥៧%។ ហើយយោងតាមការប៉ាន់ប្រមាណថា កិច្ចខិតខំ ប្រឹងប្រែងបង្ការប្រយុទ្ធប្រឆាំងនឹងមេរោគហ៊ីវនៅវៀតណាមក្នុងដំណាក់កាល ២០០៤ - ២០២៤ បានជួយមនុស្សជាង ១,២ លាននាក់មិនឆ្លងមេរោគហ៊ីវ និងមនុស្សជិត ៣២ ម៉ឺននាក់មិនស្លាប់ដោយសារជំងឺអេដស៍។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងចែករំលែកយ៉ាងទូលំទូលាយដូចភាពជោគជ័យគំរូមួយ។
ក្នុងពេលជាមួយគ្នានោះ លោក Huynh Minh Chin នាយករងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានមាន ប្រសាសន៍ថា៖ “យើងទាំងអស់គ្នារួមដៃទប់ស្កាត់ជំងឺអេដស៍នៅឆ្នាំ ២០៣០ ដោយបញ្ជាក់ថា ទីក្រុងតែងតែនាំមុខគេក្នុងការច្នៃប្រឌិតសកម្មភាពបង្ការប្រឆាំងមេរោគហ៊ីវ/ជំងឺអេដស៍ លើទូទាំងប្រទេស។ ផ្នែកសុខាភិបាលបន្តលើកកំពស់គុណភាពសេវាកម្មសុខាភិបាល ដោយធានាថាប្រជាជន ជាពិសេសក្រុមដែលមានហានិភ័យខ្ពស់ អាចទទួលបានសេវា ហ៊ីវ/អេដស៍តាមរបៀបដ៏ស្និទ្ធស្នាលនិងសមភាពបំផុត”៕

