ពិធីបើកពិធីបុណ្យនិទាឃរដូវ Yen Tu ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ដោយពោរពេញទៅដោយអត្តសញ្ញាណជាតិ។ (រូបថត៖ baoquangninh.vn) |
“នៅឆ្នាំនេះ ពិធីបុណ្យបានស្ដារឡើងវិញនូវពិធីប្រពៃណី ដើម្បីដង្ហែរដង្វាយពី មូលដ្ឋាននានាក្នុងទីក្រុង Uong Bi មកឧទ្ទិសថ្វាយដោយស្មោះស្ម័គ្រចំពោះព្រះចៅ អធិរាជ Tran Nhan Tong។ ទាំងនេះជាផលិតផលពិសេសដែលអ្នកស្រុកធ្វើដោយ ខ្លួនឯង ដើម្បីឧទ្ទិសថ្វាយចំពោះព្រះចៅអធិរាជ”។
ពិធីបុណ្យនិទាឃរដូវ Yen Tu ដែលបានបើកនៅថ្ងៃទី ១០ ខែមិគសិរ ជារៀង រាល់ឆ្នាំបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតមួយរបស់ប្រជាជាតិវៀតណាម បង្ហាញយ៉ាងស៊ីជម្រៅនូវប្រពៃណី “ផឹកទឹក នឹកដល់ប្រភពដើម”។ នេះជាពិធីបុណ្យដ៏ធំបំផុត នៅដើមនិទាឃរដូវនៅខេត្ត Quang Ninh ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ហើយក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕

