សេចក្តីថ្លែងការរបស់សម្តេចប៉ាប Leo XIV បានប្រព្រឹត្តទៅក្នុងបរិបទដែលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់នាប៉ុន្មានថ្ងៃថ្មីៗនេះ ជាពិសេសការវាយប្រហារបន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានមនុស្សជាង ៣០០ នាក់បានស្លាប់។ សម្តេចប៉ាប Leo XIV បានឲ្យដឹងថា គោលការណ៍មនុស្សធម៌នៅក្នុងមនសិការរបស់មនុស្សគ្រប់រូប ដែលត្រូវបានទទួលស្គាល់នៅក្នុងច្បាប់អន្តរជាតិ ត្រូវតែគោរពដើម្បីការពារជនស៊ីវិលពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម។ សម្តេចប៉ាប Leo XIV បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះបច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕
សម្តេចប៉ាបបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនលីបង់
[VOVWORLD] - នៅថ្ងៃទី ១២ ខែមេសា សម្តេចប៉ាប Leo XIV បានសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះប្រជាជនលីបង់ ដោយបញ្ជាក់ថា មានកាតព្វកិច្ចខាងសីលធម៌ក្នុងការការពារពួកគេ ហើយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យស្វែងរកសន្តិភាព។
