ដោយប្រធានបទ "ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង - លើកកម្ពស់ទេសចរណ៍វៀតណាម" ពិព័រណ៍ឆ្នាំនេះបាន​ទាក់ទាញការចូលរួមពីខេត្តនិងទីក្រុងចំនួន ៣១ រួមជាមួយប្រទេសនិងតំបន់ដែនដីចំនួន ២០ និងសហគ្រាសជាង ៦០០។

ក្នុង​រយៈពេល៤ថ្ងៃ ពិព័រណ៍នេះ​បាន​ស្វាគមន៍អ្នកទស្សនាជាង ៩០.០០០​ នាក់ ដោយឧទ្ទេសនាម​ផលិតផលទេសចរណ៍ និងដំណើរកម្សាន្តប្រហែល ១៥.០០០​។ លោក ង្វៀន ហុងហៃ អនុប្រធានសមាគមទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា៖ “ពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM ២០២៦ បានបង្ហាញថា សហគ្រាសទេសចរណ៍វៀតណាមកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទិសដៅយុទ្ធសាស្ត្រ​​ចំនួន២ នៃការអភិវឌ្ឍ​ប្រទេស​ជាតិរបស់បក្ស និងរដ្ឋាភិបាល គឺការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង ដើម្បីបង្កើតតម្លៃថ្មីសម្រាប់ឧស្សាហកម្មទេសចរណ៍ ធ្វើឱ្យការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតងក្លាយជា​លកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍ​ទេសចរណ៍វៀតណាម”​៕​