ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ លោក ង្វៀន មិញ តឹម។ (រូបថត៖ VOV)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ លោក ង្វៀន មិញ តឹម បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅឡាវលើកនេះរបស់អគ្គលេខាបក្ស លោក តូ ឡឹម ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានអត្ថន័យជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់ជាពិសេសចំពោះចំណង់មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

“ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពកិច្ចការបរទេសមានចរិតលក្ខណៈប្រវត្តិសាស្ត្រមួយ បង្ហាញពីការគោរព ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ មនោសញ្ចេតនាយ៉ាងជិតស្និទ្ធ និងការគាំទ្រនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ចំពោះគ្នាទៅវិញទៅមក។ រួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបើកទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតថា នឹងបន្តទទួលមរតក លើកកម្ពស់ប្រពៃណី និងពង្រឹងបន្ថែមទៀតនូវអត្ថន័យនៃមិត្តភាពដ៏មហិ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ។ ចែករំលែក និងវាយតម្លៃស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរចាប់អារម្មណ៍; ដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី៕