ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន មិញវូ បានថ្វាយសារតាំងជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត ង្វៀន មិញវូ បានអះអាងថា វៀតណាម ជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសន្យាថា ក្នុង មុខតំណែងថ្មី លោកប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកនាំទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព ស្របតាមការ តម្រង់ទិសរបស់ថ្នាក់ដឹកនាំ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

