ហាងលក់គ្រឿងសមុទ្រមួយ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Kim Kyung-Hoon)
នេះគឺជាកាយវិកាថ្មីបំផុតនៅក្នុងភាពតានតឹង ផ្នែកការទូតដែលកំពុងកើនឡើងរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាស៊ីនេះ។
យោងតាមប្រភពព័ត៌មានខាងលើ ប្រទេសចិនបានផ្ដល់ហេតុផលថា គេចាំបាច់ ត្រូវត្រួតពិនិត្យទឹកវិទ្យុសកម្មដែលបានបន្សាប បញ្ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដាយអ៊ីឈី ដែលរងការខូចខាតដោយការរញ្ជួយដីនិង រលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។ មុននោះ នៅពេលដែលប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញកាកសំណល់ ចាប់ពីខែសីហា ឆ្នាំ២០២៣ ទីក្រុងប៉េកាំងក៏បានចេញបម្រាមការនាំចូលគ្រឿង សមុទ្រដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពនេះរបស់ទីក្រុងតូក្យូផងដែរ។ បន្ទាប់នោះ ភាគីទាំងពីរបានធ្វើការសន្ទនាជាច្រើនលើក ហើយចាប់តាំងពីដើមខែនេះ ប្រទេស ចិនបានអនុញ្ញាតឱ្យបន្តការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនឡើងវិញ បន្ទាប់ពី បានលើកបម្រាមនាំចូលយ៉ាងពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្ត ថ្មីបំផុតរបស់ប្រទេសចិន នឹងបញ្ច្រាសគោលនយោបាយខាងលើម្តងទៀត។
ព័ត៌មាននេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ទាក់ទងនឹងការថ្លែងថ្មីៗនេះរបស់នាយករដ្ឋមន្ត្រី ជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី អំពីបញ្ហាតៃវ៉ាន់ (ចិន) ប៉ុន្តែគ្មានលទ្ធផលអ្វីឡើយ៕