បុគ្គលិកពេទ្យនៅសហរដ្ឋអាមេរិក (ប្រភព៖ AP) |
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រ Worldometers បាឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៣ ខែសីហា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវិដ ១៩ សរុបមានចំនួន ២០ ៧៦៨ ៧២២ នាក់ ដែលក្នុងនោះ មានករណីស្លាប់ចំនួន ៧៥១ ២២៧ នាក់ ។ ចំនួនករណីជាសះស្បើយគឺ ១៣ ៦៧៩ ០៤៤ នាក់។ ជំងឺកូវីដ ១៩ បានឆ្លងរាលដាលនៅប្រទេស និងដែនដីចំនួន ២៣១ នៅលើពិភពលោក។
បណ្ដាប្រទេសដែលរងផលប៉ះពាលច្រើនបំផុត ដោយសារជំងឺកូវីដ ១៩ គឺ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងអាហ្វ្រិកខាងត្បូង៕

