សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ រដ្ឋសភា |
សេចក្តីព្រាងច្បាប់នេះ ផ្តោតលើគោលនយោបាយសំខាន់ៗចំនួន៤ រួមមាន៖ ការរក្សាអត្រាមានកូនជំនួស (replacement fertility) ការកាត់បន្ថយអតុល្យភាពយេនឌ័រនៅពេលសម្រាលកូន ការសម្របខ្លួនទៅនឹងភាពចាស់នៃចំនួនប្រជាជន និងលើកកម្ពស់គុណភាពនៃចំនួនប្រជាជន។ សេចក្តីព្រាងច្បាប់ស្តីពីប្រជាជន ជាលើកដំបូងបានបញ្ជាក់ពីការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍចំនួនប្រជាជនប្រកបដោយចីរភាព ផ្តោតលើការកែលម្អគុណភាពប្រជាជន ដោយចាត់ទុកនេះ ជាកត្តាយុទ្ធសាស្ត្រដើម្បីបង្កើតធនធានមនុស្សដែលមានសុខភាពល្អ ឆ្លាតវៃ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិបទនៃការធ្វើសមាហរណកម្ម។ សមាជិកសភាលោក Bui Xuan Thong មកពីគណៈប្រតិភូខេត្ត Dong Nai បានឥ្យដឹងថា៖ “ខ្ញុំគិតថា ក្រៅពីកម្លាំងរាងកាយ ភាពវៃឆ្លាត និងស្មារតីរបស់យើង នោះកត្តាវប្បធម៌ ការអប់រំ និងជំនាញដោះស្រាយបញ្ហានានា ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ដូច្នេះហើយ នៅក្នុងគោលនយោបាយ ការកែលម្អគុណភាពប្រជាជនត្រូវបានលើកឡើង ប៉ុន្តែយើងគួរតែផ្តោតលើគោលនយោបាយដើម្បីបណ្តុះបណ្តាលជំនាញទាំងនោះតាំងពីសាលារៀន ហើយនេះគឺជាកត្តាដែលរួមចំណែកដល់ការកែលម្អគុណភាពប្រជាជននាពេលខាងមុខ”។
គណៈប្រតិភូចូលរួមសម័យប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីចំនួនប្រជាជន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា។ រូបថត៖ រដ្ឋសភា |
នៅពេលដែលច្បាប់ស្តីពីចំនួនប្រជាជនត្រូវបានអនុម័ត វានឹងក្លាយជាឯកសារច្បាប់ដ៏សំខាន់មួយក្នុងវិស័យធនធានមនុស្ស ជាឧបករណ៍មួយដើម្បីបញ្ជាក់ពីទស្សនៈធំធេងរបស់បក្សលើប្រជាជន។ ច្បាប់នេះ មិនត្រឹមតែដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងបើកចក្ខុវិស័យរយៈពេលវែងសម្រាប់ដំណាក់កាល ១០-២០ ឆ្នាំខាងមុខ នៅពេលដែលវៀតណាមឈានចូលដំណាក់កាលនៃភាពចាស់នៃប្រជាជន៕


