ការចូលរួម “បណ្តាញទីក្រុងសិក្សាសកល” នឹងនាំមកនូវឱកាសទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំនៅទីក្រុងហាណូយ។ រូបថត៖ អាញ ទួន/VOV-ប៉ារីស

នេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ និងភាពច្នៃប្រឌិតរបស់ទីក្រុងហាណូយ ក្នុងការកសាងសង្គមសិក្សាដ៏ទូលំទូលាយ ដែលប្រជាជនគ្រប់រូបមានឱកាសសិក្សារៀនសូត្រអស់មួយជីវិត ដោយរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន។ ការចូលរួមបណ្តាញទីក្រុងសិក្សាសកលនឹងជួយទីក្រុងហាណូយមានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរការត្រិះតិះ ចំណេះដឹង និងបទពិសោធន៍ជាមួយទីក្រុងសិក្សាផ្សេងទៀតនៅជុំវិញពិភពលោក និងជាមួយអ្នកជំនាញឈានមុខគេលើពិភពលោកក្នុងវិស័យអប់រំ។ រដ្ឋធានីហាណូយក៏នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយទីក្រុងសិក្សាផ្សេងទៀត ដោយក្លាយជាគំរូសម្រាប់ការកសាងសង្គមសិក្សា និងជាចំណុចភ្លឺនៅក្នុងតំបន់ ក្នុងកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងច្នៃប្រឌិត។

លោកស្រី ង្វៀន ធីវ៉ាន់អាញ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ បានអះអាងថា នេះជាសេចក្តីរីករាយរួមសម្រាប់ទីក្រុងហាណូយ និងប្រទេសជាតិទាំងមូល។ រូបថត៖ អាញ ទួន/VOV-Paris

ដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមមានទីក្រុងចំនួន ៦ ហើយ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"។ មុនទីក្រុងហាណូយ មានទីក្រុង Sa Dec ទីក្រុង Cao Lanh (ខេត្ត Dong Thap) ទីក្រុង Vinh (ខេត្ត Nghe An) ទីក្រុង Son La (ខេត្ត Son La) និងទីក្រុងហូជីមិញ ត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញនេះ៕

ណ្តាញទីក្រុងសិក្សាសកល ត្រូវបានបង្កើតឡើងដោយអង្គការ UNESCO ក្នុងឆ្នាំ ២០១៣ ដែលជាវេទិកាផ្លាស់ប្តូរអន្តរជាតិ ជួយសម្រួលដល់ទីក្រុងជាសមាជិកក្នុងការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ក៏ដូចជាមេរៀនជាក់ស្តែងក្នុងការរក្សា "ទីក្រុងសិក្សា"។ ជាមួយនឹងការចូលរួមនៃទីក្រុងសិក្សាថ្មីនៅឆ្នាំនេះ បណ្តាញនេះមានទីក្រុងសមាជិកចំនួន ៤២៥ នៅក្នុងប្រទេសចំនួន ៩១ ទូទាំងពិភពលោក៕