បុគ្គលិកសុខាភិបាលយកសំណាករបស់ប្រជាជនទីក្រុងហូជីមិញដើម្បីធ្វើតេស្ត Covid-19។(រូបថត៖ VOV) |
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកNguyen Truong Son ប្រធានក្រុម អចិន្រ្តៃយ៍ពិសេសប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 របស់ក្រសួងសុខាភិបាលប្រចាំនៅ ទីក្រុងហូជីមិញ បានឲ្យដឹងថា ក្រសួងបានបញ្ជាដឹកនាំឲ្យអង្គភាពទាំងអស់ក្រោម ឱវាទក្រសួង នៅទីក្រុងហូជីមិញ ត្រូវមានការខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីជួយ ទីក្រុងហូជីមិញបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ៕

