លោក Pham Binh An នាយករងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ទីក្រុងហូជីមិញ ថ្លែងនៅសិក្ខាសាលា។ (រូបថត៖ nhandan.vn) |
នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទីក្រុងហូជីមិញចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ ព័ត៌មានខាងលើត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់អន្តរជាតិលើពាក្យស្នើសុំរបស់ទីក្រុងហូជីមិញដើម្បីចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែកុម្ភៈ នៅទីក្រុងហូជីមិញ។
យោងតាមលោក Pham Binh An នាយករងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ទីក្រុងហូជីមិញ វិស័យភាពយន្តនៅទីក្រុងហូជីមិញបច្ចុប្បន្នមានសហគ្រាសប្រតិបត្តិការចំនួន ៩៣៥ ដោយមានពលករចំនួន ៩.២៩៤ នាក់ ជាមួយនឹងប្រាក់ចំណូលចំនួន ៥០០ លានដុល្លារកាលពីឆ្នាំមុន រួមចំណែក ០,៤៣% ដល់ផលិតផលក្នុងមូលដ្ឋានសរុប (GRDP) របស់ទីក្រុង។
នាពេលខាងមុខ ទីក្រុងហូជីមិញក៏មានគម្រោងវិនិយោគ ១៦,៧២ លានដុល្លារអាមេរិកក្នុងគំនិតផ្តួចផ្តើមកសាងស្ទូឌីយ៉ូភាពយន្ត ក៏ដូចជាគាំទ្រភាពយន្តក្នុងសាលារៀន អនុវត្តន៍គម្រោង "ពណ៌នៃជីវិតតាមរយៈភាពយន្ត" កសាងលំហច្នៃប្រឌិតសម្រាប់ភាពយន្ត រៀបចំមហោស្រពភាពយន្តអន្តរជាតិប្រចាំឆ្នាំ ...ទាំងនេះគឺជាកត្តាដ៏សែនសំខាន់ដើម្បីជួយទីក្រុងហូជីមិញត្រូវបានបញ្ចូលទៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងវិស័យភាពយន្ត ក្លាយជាទីក្រុងដំបូងគេនៅវៀតណាម និងអាស៊ីអាគ្នេយ៍ដែលមានឋានៈនេះ៕

