ទិដ្ឋភាពនៃពិធី (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរសមិទ្ធផលដែលគណៈកម្មាធិការព្រំដែនជាតិសម្រេចបាន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការការពារយ៉ាងរឹងមាំអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ និងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រំដែនជាតិគឺជានិមិត្តរូបដ៏ពិសិដ្ឋ ដែលគូសសញ្ញាសម្គាល់លំហរគងវង្សរបស់ប្រទេសជាតិ ដូច្នេះ គណៈកម្មាធិការត្រូវអនុវត្តតាមការបញ្ជាណែនាំរបស់បក្ស ដើម្បីសម្រេចបាននូវគោលដៅខ្ពស់បំផុតគឺការការពារឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី។ យោងតាមលោកនាយករដ្ឋមន្ត្រី ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ ចាំបាច់ត្រូវផ្តោតលើការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជននៅតំបន់ព្រំដែន ដើម្បីឱ្យពលរដ្ឋម្នាក់ៗ ក្លាយជា “បង្គោលរស់” ដែលមានឫសគល់យ៉ាងរឹងមាំនៅតាមព្រំដែនរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការព្រំដែនជាតិអនុវត្តគោលការណ៍ “រឹងមាំបីយ៉ាង”។ ក្នុងនោះរួមមាន៖ ការតាំងចិត្ត និងបត់បែនក្នុងការតស៊ូដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី; ការអនុវត្តកត្តាផ្លូវច្បាប់ និងបច្ចេកទេសយ៉ាងរឹងមាំ ដោយចាត់ទុករាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីអំពីព្រំដែន ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ជាឧបករណ៍សំខាន់បំផុតដើម្បីការពារផលប្រយោជន៍ជាតិ។
នៅក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់គណៈកម្មាធិការព្រំដែនជាតិ៕


