នៅក្នុងសេចក្តីប្រកាសមួយ ICC បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋ អាមេរិកថា បង្កអន្តរាយដល់ការងារតុលាការឯករាជ្យនិងមិនលំអៀងរបស់ ICC។ តុលាការបញ្ជាក់ថា ខ្លួននឹងបន្តផ្តល់យុត្តិធម៌ និងក្តីសង្ឃឹមដល់ជនរងគ្រោះស្លូតត្រង់រាប់លាននាក់ជុំវិញពិភពលោក។ ICC ក៏អំពាវនាវឱ្យរដ្ឋជាសមាជិក សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ឈររួមគ្នាដើម្បីយុត្តិធម៌ និងសិទ្ធិមនុស្សជាមូលដ្ឋាន។

នៅថ្ងៃដដែលនោះ ថ្ងៃទី ៧ ខែកុម្ភៈ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានការពារ ICC ដោយឲ្យដឹងថា តុលាការត្រូវតែត្រូវបានអនុញ្ញាតឱ្យបន្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិ និងជាសំឡេងរបស់ជនរងគ្រោះជុំវិញពិភពលោក។ លោកស្រី Ursula von der Leyen បានបញ្ជាក់ថា អឺរ៉ុបនឹងគាំទ្រជានិច្ចនូវយុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ។ ក្រុមប្រឹក្សាអឺរ៉ុបក៏បានរិះគន់ទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump; លើកឡើងថា នេះនឹងគំរាមកំហែងដល់ឯករាជភាពរបស់ ICC និងបំផ្លាញប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។

បច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនមែនជាសមាជិកនៃ ICC នោះទេ៕