ដូច្នេះហើយ អ៊ីស្រាអែលបានស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តនេះ ដោយចាត់ទុកថា ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំមកនូវ "សន្តិភាព និងវិបុលភាព" ដល់តំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម X ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជឿជាក់ថា ផែនការសន្តិភាពរបស់ប្រធានាធិបតី Trump ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនិងពង្រីកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham រវាងអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។
រីឯខ្លួនវិញ រដ្ឋប៉ាឡេស្ទីនក៏បានចាត់ទុកនេះ ជា «ជំហានដំបូងឆ្ពោះទៅរកសន្តិភាព»។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីល ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ប្រមុខការទូតប៉ាឡេស្ទីន លោក Varsen Aghabekian Shahin បានចាត់ទុកថា នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវការដោះស្រាយ ដូចជាការគោរពច្បាប់អន្តរជាតិក្នុងការអនុវត្តផែនការរបស់លោកប្រធានាធិបតី Trump សិទ្ធិស្វ័យសម្រេចរបស់ជនប៉ាឡេស្ទីន ឬការបង្កើតរដ្ឋប៉ាឡេស្ទីននៅដំណាក់កាលបន្ទាប់៕
