បុគ្គលិកពេទ្យកំពុងយកសំណាក COVID-១៩ នៅទីក្រុងម៉ិចស៊ីកូប្រទេសម៉ិកស៊ិក។ (រូបថត៖ THX / TTXVN) |
សហរដ្ឋអាមេរិកគឺជាប្រទេសដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីជំងឺរាតត្បាត ដែលមានករណីឆ្លងជំងឺជាង ៥.៣ លានករណី (ពោលគឺមានអ្នកជំងឺកើនឡើងជាង ៦០.០០០ នាក់ថែមទៀតក្នុងរយៈពេល ២៤ ម៉ោង) និងជិត ១៧០.០០០ នាក់បានស្លាប់ផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌាបានបន្តកត់ត្រាករណីឆ្លងជំងឺថ្មីគួរឲ្យកត់ សម្គាល់ ដោយមានមនុស្សឆ្លងជាង ៦៥. ០០០ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើអោយចំនួនអ្នកជំងឺឆ្លង COVID-19 សរុបកើនឡើងដល់ ២.៥២៥.០០០ នាក់ផងដែរ។ ចំនួននៃករណីឆ្លងជំងឺ Covid-19 នៅក្នុងបណ្តាប្រទេសជាច្រើននៅមជ្ឈឹមបូព៌ាក៏បង្ហាញពីការកើនឡើងវិញយ៉ាងខ្លាំងផងដែរ ដែលក្នុងនោះមានប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងអារ៉ាប់ប៊ីសាអូឌីត។ ស្ថានភាពនេះក៏មិនមានលក្ខណៈវិជ្ជមានដែរនៅតំបន់អាស៊ីអាគ្នេយ៍និងអឺរ៉ុបផងដែរ៕

