គណៈប្រតិភូដែលចូលរួមសន្និសីទ។ (រូបថត៖ VOV)
ថ្លែងនៅក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vu Chien Thang បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ពលករប្រមាណ ១៥៥.០០០ នាក់ ត្រូវបាន បញ្ជូនទៅធ្វើការនៅបរទេស ដែលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាព ក្រីក្រប្រកបដោយចីរភាព ធានាសុខុមាលភាពសង្គម ជាពិសេសសម្រាប់មុខសញ្ញា គោលនយោបាយ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលជួបការ លំបាកខ្លាំង យោធិន និងនគរបាលដែលបានចាកចេញពីកងកម្លាំង៖
“នេះគឺជាបណ្តាញមួយដើម្បីអនុវត្តន៍គោលនយោបាយសំខាន់ៗរបស់បក្សក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្សផ្នែកសេដ្ឋកិច្ច ការទូត សេដ្ឋកិច្ច ហើយជាសសរស្តម្ភដ៏សំខាន់មួយនៃ "ការសន្ទនាធនធានមនុស្ស" ដែល រួមចំណែកនាំរូបភាពនៃមាតុភូមិវៀតណាម មនុស្សវៀតណាមដែលមានវិន័យ និង របៀបរៀយរយ ទៅកាន់សហគមន៍អន្តរជាតិ។ ក្នុងអំឡុងពេលធ្វើការនៅបរទេស ពលករត្រូវបានគាំពារស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ។ ពេលពួកគេបញ្ចប់ ការងារនៅក្រៅប្រទេស ហើយត្រឡប់មកប្រទេសវិញ យើងមានការទទួលខុសត្រូវ ជួយឧបត្ថម្ភពួកគេក្នុងការធ្វើសមាហរណកម្មឡើងវិញទៅក្នុងសហគមន៍ ហើយ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវជំនាញវិជ្ជាជីវៈ ដែលពួកគេត្រូវបានបណ្តុះបណ្តាលនៅ បរទេស”៕