គណៈប្រតិភូមកពីសង្កាត់ម៉ុងកាយ១ និងមន្ទីរ ស្ថាប័ននានាបានស្វាគមន៍គណៈប្រតិភូមកពីទីក្រុងដុងស៊ីង ខេត្តក្វាងស៊ី ប្រទេសចិន នៅខ្សែបន្ទាត់ព្រំដែននៃស្ពានបាក់លួ ( រូបថត៖ VOV) |
នៅក្នុងវេទិកានេះ អាជីវកម្មមកពីភាគីទាំងពីរបានណែនាំអំពីសក្តានុពល និងចំណុចខ្លាំងលេចធ្លោនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារនៅឧទ្យានឧស្សាហកម្ម ក៏ដូចជាគុណភាពធនធានមនុស្ស។ ជាពិសេស ភាគីទាំងពីរបានចែករំលែកព័ត៌មាន មានប្រយោជន៍ជាច្រើនទាក់ទងនឹងបរិយាកាសវិនិយោគ និងអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជាភស្តុភារកម្ម ទេសចរណ៍ និងការវិនិយោគលើប្រព័ន្ធដឹកជញ្ជូន; ផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលមានផលប្រយោជន៍រួម នៅពេលអនុវត្តគំរូសហប្រតិបត្តិការមុខរបរឆ្លងដែន។
វេទិកាជំរុញការវិនិយោគ និងសហប្រតិបត្តិការមុខរបរឆ្នាំ២០២៥ បានទាក់ទាញសហគ្រាស សហគ្រិន និងភ្នាក់ងារទេសចរណ៍រាប់រយ ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍមុខររបររវាងខេត្តក្វាងនិញ និងខេត្តក្វាងស៊ី (រូបថត៖ VOV) |
ចូលរួមក្នុងវេទិកានេះ លោកស្រី Khu Xieo Ning អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី និងជាប្រធានគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន បានថ្លែងថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មឆ្លងដែនរវាងវៀតណាម និងចិនកំពុងនៅចំពោះមុខនឹងទស្សនវិស័យទូលំទូលាយ និងសក្តានុពលដ៏ធំធេង។ ដូច្នេះ ខេត្តក្វាងស៊ីសង្ឃឹមថា នឹងឃើញសហគ្រាសវៀតណាមកាន់តែច្រើនវិនិយោគនៅដុងស៊ីង ខណៈពេលដែលក៏គាំទ្រសហគ្រាសចិនឱ្យពង្រីកអាជីវកម្មរបស់ពួកគេនៅវៀតណាម និងចែករំលែកឱកាសអភិវឌ្ឍន៍ផងដែរ៕


