សកម្មភាពដើម្បីទទួលបទពិសោធន៍ និងស្វែងយល់ពីវប្បធម៌របស់បណ្ដាជនជាតិភាគតិចនៅភាគខាងលិចខេត្តង៉េអាន។ (រូបថត៖ VOV)
លោក Nguyen Hong Ky អនុប្រធានអចិន្ត្រៃយ៍សហភាពអង្គការមិត្តភាពខេត្តង៉េអាន បានឲ្យ ដឹងថា គណៈកម្មាធិការប្រជាជនខេត្តង៉េអាន បានប្រគល់ឲ្យសហភាពនូវភារកិច្ច ផ្សព្វផ្សាយ ឧទ្ទេសនាម និងជាស្ពានតភ្ជាប់រវាងខេត្តង៉េអាន និងមិត្តភក្តិអន្តរជាតិ ក្នុងការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ទេសចរណ៍ ក៏ដូចជារូបភាពប្រជាជនខេត្ត ង៉េអានផងដែរ។
“គណៈកម្មាធិការបក្សខេត្តង៉េអាន ក៏បានបង្កើតច្រករបៀងផ្លូវច្បាប់ដើម្បីឱ្យ សហភាពមានលក្ខណៈផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់នានា ក្នុងនោះមានតំបន់ ភាគខាងលិចខេត្តង៉េអាន ក៏ដូចជារៀបចំដំណើរទទួលបទពិសោធន៍ដើម្បីផ្សព្វផ្សាយ ផលិតផល OCOP និងផលិតផលទេសចរណ៍របស់បងប្អូនបណ្ដាជនជាតិនៅខេត្ត ង៉េអានផងដែរ។ ជាមួយគ្នានោះ សហភាពកំពុងជំរុញឌីជីថលូបនីយកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ការឧទ្ទេសនាមអំពីធនធាន និងអត្តសញ្ញាណវប្បធម៌របស់ខេត្ត ង៉េអាន...នាពេលខាងមុខ យើងសង្ឃឹមថានឹងនាំភ្ញៀវទេសចរក្នុងស្រុកនិងបរទេសឲ្យ ចូលរួមក្នុងទេសចរណ៍បៃតង តាមរយៈគំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចស្អាត ដូចជា៖ ផលិតផលតម្បាញចរបាប់របស់ជនជាតិ Thai នៅឃុំ Chau Tien”។
កន្លងមក សហភាពអង្គការមិត្តភាពនិងអង្គការសមាជិកនានា បានទទួលជួបនិង ធ្វើការជាមួយស្ថានទូតនៃប្រទេសជាច្រើនដូចជា៖ សហរដ្ឋអាមេរិក ទួរគី ជប៉ុន សហ ព័ន្ធរុស្ស៊ី អាល្លឺម៉ង់ អេស្ប៉ាញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍... ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជន ផ្លាស់ប្តូរវប្បធម៌ និងអប់រំ ក៏ដូចជាស្វែងរកឱកាសកៀរគរជំនួយក្រៅរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិ ការវិនិយោគ។ នៅក្នុងឆ្នាំ ២០២៥ សហភាព និងដៃគូនានាបានរៃអង្គាសទឹកប្រាក់រាប់ សែនដុល្លារអាមេរិក ដើម្បីជួយសាងសង់ផ្ទះ និងថ្នាក់រៀនជិត ៣០ ខ្នង រួមជាមួយ នឹងប្រគល់អាហារូបករណ៍ អំណោយបុណ្យតេតជាង ២០០០ ចំណែកសម្រាប់ ប្រជាជន សិស្សានុសិស្ស និងបណ្ដាឃុំដែលមានស្ថានភាពលំបាក៕