អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Truong Quoc Cuong។ (រូបថត៖ baodautu.vn) |
“រហូតមកដល់ពេលនេះ វៀតណាមត្រឹមតែមានវ៉ាក់សាំងចំនួន១១៧.៦០០ដូស ប៉ុណ្ណោះ។ ចុងខែមេសាខាងមុខ យើងនឹងទទួលបានចំនួន វ៉ាក់សាំងរាប់លានដូសបន្ថែមទៀត ហើយយើងនឹងបន្តចាក់។ ក្រៅពីនោះ ចំពោះវ៉ាក់សាំងពីយន្តការ Covax Facility គឺ យើងមានប៉ុន្មាន នឹងចាក់ប៉ុណ្ណឹង។ នា បច្ចុប្បន្ន ក្រសួងសុខាភិបាលបានត្រៀមជា រួចរាល់ទាំងខាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងមនុស្សសម្រាប់ការចាក់វ៉ាក់សាំង”។
ពាក់ព័ន្ធដល់ស្ថានភាពជម្ងឺ កូវីដ ១៩ នៅខេត្ត Hai Duong នាថ្ងៃទី៣ មីនា ខេត្ត បានបញ្ចប់រយៈពេល១៥ថ្ងៃនៃការរក្សាគម្លាតសង្គម តាមសារាចរណ៍របស់នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល; លុបចោលការបិទទីក្រុង Chi Linh និងស្រុក Cam Giang ព្រមទាំង ខេត្តទាំងមូលផ្លាស់ទៅស្ថានការណ៍ថ្មីអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ផងដែរ៕

