ផ្សារ Cao Thang នៅទីក្រុង Ha Long ត្រូវបិទជាបណ្ដោះអាសន្នដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។ (រូបថត៖ VOV) |
នៅខេត្ត Hai Duong វិញ ចាប់ពីវេលាម៉ោង១២ថ្ងៃទី២៨ មករា ខេត្តបាន អនុវត្តការរក្សាគម្លាតសង្គមរយៈពេល២១ថ្ងៃនៅទូទាំងទីក្រុង Chi Linh។ ទីក្រុង Chi Linh ក៏បានដាក់ពង្រាយក្រុមសហគមន៍បង្ការ ប្រយុទ្ធប្រឆាំងនឹង Covid-19 ចំនួន៩៣៨ក្រុម ដោយមានសមាជិកចំនួន១៩៦៦នាក់ ដើម្បីតាមដានសុខភាព របស់ប្រជាពលរដ្ឋម្នាក់ៗក្នុងតំបន់ ហើយបន្តតាមរកស្លាកស្នាមនៃបណ្ដាករណី F1 F2 និង F3 ដើម្បីធ្វើចត្តាឡីស័ក បង្ការនិងទប់ស្កាត់យ៉ាងឆាប់បំផុតការឆ្លង រីករាលដាលនៃវីរុសកូរ៉ូណា៕

