សន្និសីទជំរុញការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅខេត្តក្វាងនិញ បានធ្វើឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា។ (រូបថត៖VOV) |
ខេត្តក្វាងនិញ បានផ្តល់វិញ្ញាបនបត្រវិនិយោគដល់គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ៧ ដែលមានដើមទុនវិនិយោគសរុបជាង ៦០៧ លានដុល្លារអាមេរិក។ (រូបថត៖ VOV) |
វិទ្យាឌីជីថល បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត និងកែច្នៃ ឧស្សាហកម្មគាំទ្រ សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាចិញ្ចឹមគ្រឿងសមុទ្រនិងជលផលឆ្លាតវៃ។ លោក Bui Van Khang ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ បានសង្កត់ធ្ងន់ថា៖
“ខេត្តក្វាងនិញ សង្ឃឹមថា សហគមន៍ធុរកិច្ច វិនិយោគិន អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ នឹងចូលរួមគ្នាស្រាវជ្រាវ ស្នើ និងអនុវត្តន៍គម្រោងស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; បង្កើតផលិតផល និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ដោយភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃសកល លើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ច ពេលយប់ និងគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងទៀត”។
សហគ្រាសនានាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល ជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថល... (រូបថត៖VOV) |
“នាពេលខាងមុខ យើងនឹងវិនិយោគលើគម្រោង Ha Long IIDP ដែលមានផ្ទៃដី ៣០០ ហិកតា ដើម្បីអភិវឌ្ឍន៍គម្រោងសមាសភាគជំនាញខាងកីឡា សេវាកម្មហិរញ្ញវត្ថុ ទ្រព្យសម្បត្តិឌីជីថល... ដើម្បីនាំមកនូវផលិតផល និងសេវាកម្មថ្មីៗ និងទាក់ទាញ ដល់ទីក្រុងហាឡុង”៕



