នាវាទេសចរណ៍ធំៗចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិហាឡុង។ រូបថត៖ Vu Mien/VOV - ភាគឦសាន |
បច្ចុប្បន្ននេះ ទេសចរណ៍តាមនាវាសមុទ្រនៅខេត្តក្វាងនិញកំពុងចូលដល់រដូវកំពូល នៅពេលដែលកំពង់ផែអន្តរជាតិហាឡុងបានស្វាគមន៍នាវាទេសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ដែលដឹកភ្ញៀវទេសចររាប់ពាន់នាក់។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ ២០២៥ កំពង់ផែទេសចរណ៍អន្តរជាតិហាឡុងបានស្វាគមន៍នាវាទេសចរណ៍ចំនួន ៥៤ គ្រឿង ដែលមានអ្នកដំណើរអន្តរជាតិជាង ៧៣.០០០ នាក់។
រមណីយដ្ឋានមួយកន្លែងនៅទីក្រុងហាឡុង។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
ចាប់តាំងពីដើមឆ្នាំមក ខេត្តក្វាងនិញ បានរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ទ្រង់ទ្រាយធំ រស់រវើក និងលេចធ្លោជាង ១០០។ ព្រឹត្តិការណ៍ ទាំងនេះបានបង្កើតភាពទាក់ទាញបន្ថែមទៀត ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរចំនួន ២០ លាននាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៥ លាននាក់ និងបង្កើតប្រាក់ចំណូលទេសចរណ៍ចំនួន ៥៥.០០០ ពាន់លានដុងនៅឆ្នាំ ២០២៥៕


