លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 ឈ្មោះ Sinopharm នេះ។ (រូបថត៖ Facebook របស់សម្ដេច ហ៊ុន សែន) |
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជា អ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 Sinopharm នេះ។ កម្ពុជានឹង ផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងជូនអ្នកដែលធ្វើការនៅខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចជា៖ គិលានុបដ្ឋាយិការ គ្រូពេទ្យ ទាហាន នគរបាល បុគ្គលិកបរិស្ថាន និងអ្នកសារព័ត៌មាន។ ដោយមានវ៉ាក់សាំងចំនួន៦០ម៉ឺន ដូសដែល ទើបតែទទួលពីប្រទេសចិន កម្ពុជាអាចចាក់ជូនប្រជាជនចំនួន៣០ម៉ឺននាក់ក្នុងវគ្គចាក់ វ៉ាក់សាំងលើកនេះ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានផែនការស្នើសុំជំនួយនិងទិញវ៉ាក់សាំង បន្ថែមទៀត ដើម្បីផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់ចំនួនប្រជាជនពី៦០%ដល់ ៨០%នៃប្រជាពលរដ្ឋសរុបផងដែរ៕

